ស្រីស្អាតម្នាក់បោះអាជីពជាអ្នកបម្រើលើយន្តហោះទៅធ្វើរឿងដែលមនុស្សភាគច្រើនស្មានមិនដល់
- 2017-05-05 04:07:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីស្អាតម្នាក់បោះអាជីពជាអ្នកបម្រើលើយន្តហោះទៅធ្វើរឿងដែលមនុស្សភាគច្រើនស្មានមិនដល់
«អ្នកបម្រើការលើយន្តហោះ» ជាអាជីពមួយដែលស្ត្រីជាច្រើនចង់ធ្វើ តែបានត្រឹមស្រមៃព្រោះវាតម្រូវឲ្យមានទាំងរូបសម្បត្តិ និងចំណេះដឹងខ្ពស់។ ទោះយ៉ាងណា សម្រាប់នារីកូរ៉េដ៏ស្រស់ស្អាតម្នាក់នេះវិញបែរជាបោះបង់អាជីពនេះទៅធ្វើរឿងមួយដែលមនុស្សភាគច្រើនមិននឹកស្មានដល់។
នាងមានឈ្មោះថា Jung Sora ហើយការងារថ្មីនោះគឺការញ៉ាំម្ហូបឆ្ងាញ់ៗហើយ Live ជាវីដេអូលើ Page កម្មវិធីកូរ៉េល្បីមួយឈ្មោះ AfreecaTV ។ ការធ្វើបែបនេះ នាងអាចរកចំណូលបានដល់ទៅ $២៥ ០០០ ឯណោះក្នុងមួយខែ។ ចំណូលនេះគឺគុណនឹង ១០ លើសចំណូលពីមុនព្រោះកាលនៅជាអ្នកបម្រើលើយន្តហោះក្រុមហ៊ុន Korean Air នាងអាចរកបានត្រឹមតែ $២៥០០ ប៉ុណ្ណោះក្នុងមួយខែ។
អំឡុងពេលថត ស្រីស្អាតរូបនេះតែងនិយាយពីជីវិតនាងកាលនៅជាអ្នកបម្រើការលើយន្តហោះ ហើយក៏និយាយពីហ្វេនដែលគាំទ្រនាងខ្លាំងផងដែរ។ មុខរបរជាតារាញ៉ាំបែបនេះនៅក្នុងប្រទេសកូរ៉េត្រូវបានគេហៅថា Bjs ហើយទំនោរនេះកំពុងតែល្បីខ្លាំង៕