សំលៀក​បំពាក់ ៧ ប្រភេទ​របស់​នារី ទាក់ទាញ​ចិត្ត​បុរស

  • 2017-05-04 03:43:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ពិត​មនុស្ស​ប្រុស​ចាប់អារម្មណ៍​លើ​នារី​តាម​ការ​ស្លៀកពាក់។ ក្នុង​នោះ​ដែរ​មាន​សំលៀកបំពាក់ ៧ ប្រភេទ​របស់​យើង​ដែល​ទាក់ចិត្ត​បុរស​ឲ្យ​លង់​ស្នេហ៍។ ចង់​ដឹង​ថា​សំលៀកបំពាក់​បែប​ណា​ខ្លះ កញ្ញា សូម​បង្ហាញ​ជូន​ខាងក្រោម​នេះ៖

១.ស្រោមជើង​វែង

ពេល​​ស្លៀក​សំពត់ខ្លី គួរ​បន្ថែម​ចំណុច​ទាក់ទាញ​តាម​រយៈ​ការ​ពាក់​ស្រោមជើង​វែង​ដល់​ជង្គង់ ព្រោះ​អាច​បង្ហាញ​ឲ្យ​ឃើញ​ពី​ជើង​ដ៏​ស្រឡូន និង​ស្រស់​ស្អាត​របស់យើង​បាន។ ពណ៌​ស្រោមជើង​ដែល​អាច​ទាក់ចិត្ត​បុរស​បាន គឺ​ក្រហម​ក្រមៅ, ប្រផេះ ព្រោះ​ធ្វើឲ្យ​យើង​មើល​ទៅ​សិចស៊ី, អស្ចារ្យ និង​ស្រស់​ស្អាត​ដូច​សិស្ស​សាលា។

២.សំពត់​ខ្លី

បុរស​ៗ​ពេល​ឃើញ​មនុស្ស​ស្រី​ស្លៀក​សំពត់​ខ្លី​តែង​ចាប់អារម្មណ៍​មើល​មិន​ដាក់​ភ្នែក ព្រោះ​បង្ហាញ​ពី​ជើង​ស្រឡូន។ មនុស្ស​ស្រី​ដែល​ហ៊ាន​ស្លៀក​សំពត់​ខ្លី មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង និង​ហ៊ាន​បញ្ចេញ​ភាព​ស្រស់​ស្អាត ដូចនេះ​ហើយ​ទើប​មនុស្ស​ប្រុស​ចាប់ចិត្ត។

៣.ខោអាវ​ក្នុង

នៅ​ពេល​ដែល​បុរស​បាន​ឃើញ​ផ្នែក​តូច​មួយ​នៃ​ខោអាវ​ក្នុង នោះ​គេ​នឹង​មាន​អារម្មណ៍​ច្របូកច្របល់​ភ្លាម។ មនុស្ស​ប្រុស​គ្រាន់តែ​​ឃើញ​ខ្សែ​អាវទ្រនាប់ ឬ​ចង្កេះ​ខោ​ក្នុង​តែ​បន្តិច ​ពិតជា​ទប់​ចិត្ត​មិនបាន​បាត់​ទៅ​ហើយ តែ​មិន​គួរ​បញ្ចេញ​ទាំងស្រុង​ឡើយ ព្រោះ​គេ​មិន​ចាប់អារម្មណ៍​ទៅ​វិញ។

៤.ស្បែកជើង​កែង

មនុស្ស​ស្រី​ដែល​ពាក់​ស្បែកជើង​កែងចោត រួច​ដើរ​ដោយ​ដំណើរ​សិចស៊ី​ពិតជា​ទាក់​ភ្នែក​បុរស​ឲ្យ​សម្លឹង​មើល​មិន​ដាក់​ភ្នែក។

៥.អាវ​ដៃ​តូច

ពេល​យើង​ពាក់​អាវ​ដៃ​តូច​បង្ហាញ​សាច់​ស្មា និង​ដៃ​តូច​ស្រឡូន ប្រុស​ៗ​ពិតជា​មិន​អាច​ទប់​ចិត្ត​បាន​ឡើយ។

៦.រ៉ូប​ខ្លី

ស្រី​ៗ​ពេល​ស្លៀក​រ៉ូប​ខ្លី​ពិតជា​គួរឲ្យ​ស្រលាញ់​ណាស់ ហើយ​ថែម​ទាំង​ស្រស់​ស្អាត អាច​ចូល​ចុះ​គ្រប់​កម្មវិធី។

៧.ពាក់​អាវ​ខើច​បញ្ចេញ​ក្បាលពោះ

ម៉ូដ​អាវ​ខ្លី​ចេញ​ក្បាលពោះ​រាប​ស្មើ គឺជា​ស្ទីល​ទាក់ទាញ​ចិត្ត​មនុស្ស​ប្រុស​បាន​គ្រប់​កាលៈទេសៈ៕

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ទ្រី រ៉ាវី