មិត្ត​ពិត​ប្រាកដ​ Vs មិត្ត​ក្លែង​ក្លាយ

  • 2017-05-04 03:16:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​ពិត​មួយ​​គឺ​ថា​មិត្ត​យើង​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​មិត្ត​ពិត​នោះ​ទេ។​ ​អ្នក​ខ្លះ​ខ្វល់​ពី​យើង​ពិត​ប្រាកដ​តែ​អ្នក​ខ្លះ​វិញ​គឺ​​ចាំ​ចាក់​យើង​ពី​ក្រោយ​ខ្នង​តែ​ម្ដង។​ រស់​ក្នុង​សង្គម​ ស្រី​ៗ​យើង​គួរ​​រៀន​​ចែក​ឲ្យ​ដាច់​​រវាង​មិត្ត​ទាំង​ពីរ​នេះ​៖

មិត្ត​ពិត​ប្រាកដ​

១. ​យក​ចិត្ត​ទុក​ដាក់​​ពេល​យើង​សុំ​ជំនួយ៖ មិន​ថា​​ពិបាក​ចិត្ត​រឿង​ស្នេហា​ ឬ រឿង​អ្វី​ផ្សេង​ មិត្ត​ល្អ​គេ​នឹង​គាំ​ទ្រ​​​យើង​តាម​ដែល​អាច​ធ្វើ​បាន។​

២. និយាយ​ល្អ​ពី​យើង​​ទៅ​កាន់​អ្នក​ដទៃ​៖ ព្រោះ​គេ​ចង់​ឲ្យ​អ្នក​ផ្សេង​ឃើញ​ពី​ចំណុច​ល្អ​ៗ​របស់​យើង​​ ហើយ​គេ​ធ្វើ​​បែប​នេះ​​ចេញ​ពី​ចិត្ត​។​

៣. ការ​ពារ​យើង​៖ ជា​ពិសេស​ពេល​​អ្នក​ផ្សេង​និយាយ​​​មិន​ពិត​ពី​យើង​។​ គេ​មិន​ខ្លាច​ក្នុង​ការ​និយាយ​ការ​ពិត​ទេ។

៤.​ ចាំ​រំឭក​យើង​៖ ពេល​មាន​ចំណុច​ខ្វះ​ខាត គេ​​ចាំ​​ប្រាប់​ ឬ ដាស់​តឿន​ជា​និច្ច។

៥. ពឹង​ពាក់​គ្នា​ទៅ​វិញ​ទៅ​មក៖ អំពើ​​ល្អ​ៗ​​ជា​រឿង​ត្រូវ​ធ្វើ​ទៅ​វិញ​ទៅ​មក​រវាង​មិត្ត​ល្អព្រោះ​តិច​ឬច្រើន​ វា​​នឹង​ជះឥទ្ធិពលឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។​​

មិត្ត​ក្លែងក្លាយ៖

១. មិន​ដែល​ទុក​យើង​ក្នុង​ចិត្ត៖ យើង​អាច​សម្គាល់​ថា​គេ​ធ្វើ​អ្វី​មួយ​ដោយ​គ្មាន​ខ្វល់​ពី​​ការ​គិត​យើង​សោះ​តែ​ម្ដង។​

២. តែង​បដិសេធ​ពេល​យើង​ត្រូវ​ការ​ជំនួយ៖ ​តែង​បង្ហាញ​ថា​គេ​មិន​អាច​ជួយ​អ្វី​បាន​ទេ​ ជាប់​រវល់​នេះ​ឬ​រវល់​នោះ​ជា​ដើម។​

៣. មិន​ដែល​ហាម​​យើង៖ គេ​មិន​ខ្វល់​​ពេល​ឃើញ​យើង​ធ្វើ​ខុស​ទេ​ ហើយ​ប្រហែល​ចាំ​សើច​ទៀត​ផង។

ដូច​នេះ​វា​ជា​រឿង​ចាំ​បាច់​ដែល​ស្ត្រី​យើង​ត្រូវ​ញែក​​រវាង​មិត្តភ័ក្ដិ​ទាំង​ពីរ​ប្រភេទ​នេះ​។ ​គួរ​ជៀស​វាង​មិត្ត​ដែល​ចាំ​តែ​យក​ប្រយោជន៍​​ ហើយ​​ត្រូវ​រក្សា​មិត្ត​ដែល​ខ្វល់​ពី​យើង​ពិត​ប្រាកដ​ឲ្យ​យូរ​អង្វែង៕

ប្រភព៖ herinterest ប្រែ​សម្រួល៖ Chhai Yarith