ហេតុអ្វីដំណើរកម្សាន្តសំខាន់សម្រាប់ស្ត្រី?
- 2017-04-29 05:06:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីដំណើរកម្សាន្តសំខាន់សម្រាប់ស្ត្រី?
សម្រាប់នារីៗទាំងឡាយ តើអ្នកធ្លាប់មានសុបិនចង់ទៅលេងទីណាមួយ ប្រទេសណាមួយ ឬដើរជុំវិញពិភពលោកដែរទេ? បើមាន ចូលកុំបោះបង់សុបិននោះហើយគួរព្យាយាមសម្រេចវាទៅតាមដំណាក់កាលព្រោះអ្នកនឹងទទួលប្រយោជន៍យ៉ាងច្រើនមិនគួរឲ្យជឿ៖
១. បំបាត់ស្ត្រេសពីជីវិតក្នុងសង្គម៖ ជីវិតរាល់ថ្ងៃនៅផ្ទះ ឬ នៅកន្លែងធ្វើការសុទ្ធតែមានភាពស្មុគស្មាញ។ ដំណើរកម្សាន្តគឺជាវិធីល្អមិនគួរមើលរំលងមួយក្នុងការកាត់បន្ថយបញ្ហាទាំងនេះ។
២. ឃើញពិភពលោកក្នុងរូបភាពថ្មី៖ ពិភពលោកគឺស្រស់ស្អាតជាងអ្វីដែលយើងគិត។ យើងនឹងទទួលបានបទពិសោធន៍ពីវប្បធម៌ថ្មីៗ ភាសា ឬប្រជាជននៅតាមកន្លែងផ្សេងៗទៀតដែលមានការគិតខុសពីយើង។
៣. សាករបស់ថ្មីៗ៖ កន្លែងដែលមានព្រិលធ្លាក់ ទឹកជ្រោះធំៗ តំបន់វាលខ្សាច់ ឬតំបន់ទេសភាពភ្នំស្អាតៗ គឺសុទ្ធតែជាអ្វីដែលយើងអាចសាកល្បងទៅឲ្យដល់។ ថាមិនត្រូវ យើងអាចរកឃើញគោលដៅអ្វីថ្មីសម្រាប់ជីវិតផងមិនដឹង។
៤. ស្គាល់មនុស្សថ្មី៖ នៅកន្លែងផ្សេងៗដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ឬនៅហាងផ្សេងៗជាដើម។ ការប្រាស្រ័យទាក់ទងជាមួយមនុស្សថ្មីៗនឹងផ្ដល់ឲ្យនូវចំណេះដឹងប្លែកៗយើងមិនដែលជួបពីមុនមកព្រោះពួកគេសុទ្ធតែមានការរស់នៅខុសពីយើង។
៥. អាចធ្វើអ្វីមួយសម្រាប់ខ្លួនឯង៖ មិនថារៀនចម្អិនម្ហូប ដើរព្រៃ ឬថតរូបសុទ្ធតែជាឱកាសល្អយើងអាចរៀនបានព្រោះពេលធ្វើដំណើរ យើងត្រូវធ្វើអ្វីៗដោយខ្លួនឯង។ អារម្មណ៍សប្បាយប្លែកនឹងលេចឡើងពេលយើងអាចសម្រេចអ្វីមួយបាន។
ដូចនេះ ដំណើរកម្សាន្តគឺជាការរៀនដ៏សំខាន់មួយសម្រាប់ជីវិតស្ត្រីគ្រប់រូប។ អ្នកនឹងទទួលបានចំណេះដឹងថ្មីៗ ប្លែកៗមិនគួរឲ្យជឿ៕