ចៀវៃ បង្អួតស្មាដ៏សិចស៊ីក្នុងបើទោះជាមានវ័យ៤១ឆ្នាំក៏ដោយ
- 2017-04-21 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៀវៃ បង្អួតស្មាដ៏សិចស៊ីក្នុងបើទោះជាមានវ័យ៤១ឆ្នាំក៏ដោយ
បង្ហាញខ្លួនក្នុងកម្មវិធីមួយនាពេលថ្មីៗនេះ តារាសម្ដែងស្រីល្បីឈ្មោះតៃវ៉ាន់ Ruby Lin បានធ្វើឲ្យមនុស្សគ្រប់គ្នាមើលមិនភ្លឹកជាមួយនឹងសម្រស់ដែលមិនចេះចាស់របស់ខ្លួន។
ល្ងាចថ្ងៃទី២១ខែមេសាកន្លងទៅនេះ តារាសម្ដែងចិន Ruby Lin បានបង្ហាញខ្លួននៅក្នុងកម្មវិធីរបស់ម៉ាកយីហោមួយដែលមាននាងជាអ្នកតំណាង។ មានវត្តមាននៅទីនេះ តួរឿង "ព្រះនាងយេយេ" បានពាក់អាវវាលស្មា បង្ហាញឲ្យឃើញនូវសាច់ដ៏សខ្ចីរបស់់ខ្លួន។ គេសង្កេតឃើញថា បើទោះបីជាឆ្នាំនេះ ចៀវៃបានឈានចូលដល់អាយុ៤១ឆ្នាំហើយក៏ដោយ តែសម្រស់របស់ម្ដាយកូន១រូបនេះនៅតែធ្វើឲ្យគេកោតសរសើរមិនដាច់ពីមាត់។
ខាងក្រោមនេះគឺជារូបភាពស្អាតៗរបស់តារាសម្ដែងកើតឆ្នាំ ១៩៧៦ក្នុងកម្មវិធីមុននេះ៕
ប្រភព៖ Eva