យុវតី​ម្នាក់​មាន​មហិច្ឆតា​ឱ្យ​ពិភពលោក​បាន​ស្គាល់​អំបិល​ធម្មជាតិ​របស់​ខ្មែរ​ ​​

  • 2017-04-21 08:41:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កញ្ញា ថូង ធីតា​ បាន​ក្លាយ​ជា​ម្ចាស់​សិប្បកម្ម​អំបិល​ធម្មជាតិ​នៅ​ក្នុង​វ័យ​២៨​ឆ្នាំ​។ នាង​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​អក្សរ​សាស្ត្រ​អង់គ្លេស​ និង​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ នៅ​មុន​ពេល​សម្រេច​ចិត្ត​វិល​ត្រលប់​ទៅ​កាន់​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​កំពត​វិញ ដើម្បី​ពង្រីក​អាជីវកម្ម​កែច្នៃ​អំបិល ធម្មជាតិ​ដែល​ជា​មុខ​របរ​របស់​គ្រួសារ ទៅ​ក្នុង​បទដ្ឋាន​មួយ​ថ្មី។

កញ្ញា ថូង ធីតា​

តម្រូវការ​ប្រើ​ប្រាស់​អំបិល​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ និង​ទីផ្សារ​នាំចេញ​ទៅ​បរទេស​ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ច្នៃ​ប្រឌិត​បន្ថែម ទាំង​ផ្នែក​វេច​ខ្ចប់​ ក៏​ដូចជា​ការ​ពង្រីក​​ផ្នែក​គុណភាព​និង​អនាម័យ បាន​ធ្វើ​ឱ្យ​យុវតី​មួយ​រូប​នេះ​រក​ឃើញ​ឱកាស​ល្អ​មួយ​ ជា​ហេតុផល​ជំរុញ​ទឹក​ចិត្ត​ខ្លួន​ឯង។

ចង់​ដឹង​ពី​ការ​ចាប់ផ្ដើម​នៃ​អាជីវកម្ម​កែច្នៃ​អំបិល​ធម្មជាតិ និង​ដំណើរ​ការ​នៃ​មុខ​របរ​មួយ​នេះ​លម្អិត សូម​ទស្សនា​កិច្ច​សម្ភាស​ទាំង​ស្រុង​៖

​​

អត្ថបទៈ សុគន្ធី