អស់មុនក្នុងរយៈពេលតែ១សប្ដាហ៍ ជាមួយវិធីមិនអស់លុយនេះ
- 2017-04-21 04:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់មុនក្នុងរយៈពេលតែ១សប្ដាហ៍ ជាមួយវិធីមិនអស់លុយនេះ
នៅក្នុងរយៈពេលតែ១សប្ដាហ៍ មុនរបស់អ្នកនឹងស្រកគួរឲ្យកត់សម្គាល់ដោយវិធីសាស្ត្រដែលមិនចំណាយថវិកាច្រើនខាងក្រោម។
ស្លឹកត្របែកមានគុណប្រយោជន៍ជាច្រើន។ នៅក្នុងស្លឹកត្របែកមានសារធាតុ Polyphenol, Carotenoid, flavonoid និង Tannin មានប្រសិទ្ធភាពជួយដល់សុខភាព ជួយសម្រកទម្ងន់ បន្ថយជាតិខ្លាញ់។ ក្រៅពីនោះស្លឹកត្របែកក៏មានសារប្រយោជន៍ជាច្រើនក្នុងការថែរក្សាសម្រស់ផងដែរ។ ដូចជាកម្ចាត់បាក់តេរីលើស្បែកដែលជាមូលហេតុបង្កឲ្យមានមុនសាច់ និងមុនក្បាលខ្មៅជាដើម។ មិនត្រឹមតែប៉ុណ្ណោះស្លឹករុក្ខជាតិនេះក៏ជួយបំបាត់ស្លាកស្នាមសល់ពីមុនផងដែរ។
វិធីសាស្ត្រព្យាបាលមុនដោយស្លឹកត្របែក
សម្អាតស្លឹកត្របែកខ្ចីឲ្យស្អាតរួចដាក់ចូលម៉ាស៊ីនទឹកក្រឡុក ក្រឡុកលាយជាមួយទឹក។ លាងសម្អាតស្បែកមុខជាមួយហ្វូមលាងមុខដើម្បីបំបាត់ធូលីដី ខ្លាញ់ ក៏ដូចជាគ្រឿងសម្អាងដែលមានលើស្បែក។ ក្រោយមកលាបរូបមន្តខាងលើទៅលើស្បែក។ បើសិនជាអ្នកមានមុនកន្ទយក្រហម និងពេញផ្ទៃមុខ អាចដាក់បន្ថែមអំបិល និងក្រូចឆ្មាបន្តិចដើម្បីបង្កើនការកម្ចាត់មេរោគ។ បន្ទាប់មកទៀត ម៉ាស្សាថ្នមៗឲ្យទឹកស្លឹកត្របែកជ្រាបចូលមុខ។ ទុកចោល២០នាទីសឹមលាងចេញដោយទឹកស្អាត។ អនុវត្តជាប្រចាំថ្ងៃរហូតដល់មុនរាបអស់៕
ប្រែសម្រួល៖ Caramel
ប្រភព៖ http://www.phunutoday.vn/mun-bao-nhieu-cung-het-trong-1-tuan-chi-bang-meo-khong-mat-tien-d141498.html#B0EVJwvWtZ4Tm8sv.97