ពេលនិយាយរឿងរៀបការ ប្រុសៗច្រើនប្រកែក ចង់ដឹងហេតុអ្វីអត់?
- 2017-04-20 08:34:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលនិយាយរឿងរៀបការ ប្រុសៗច្រើនប្រកែក ចង់ដឹងហេតុអ្វីអត់?
ចំពោះស្ត្រី រៀបការគឺជារឿងសំខាន់ និងរីករាយក្នុងជីវិត តែបុរសអាចគិតផ្ទុយពីនេះ។ បើយើងនិយាយរឿងរៀបការជាមួយមិត្តប្រុសនោះ ភាគរយតិចណាស់ដែលគេ Ok ភ្លាមៗ។ ចង់ដឹងហេតុអ្វីទេ? ចំណុចខាងក្រោមនេះអាចបញ្ជាក់បាន៖
១. ខ្លាចបាត់បង់សេរីភាព៖ គេអាចគិតថាគ្មានអ្វីសប្បាយជាងជីវិតនៅកំលោះទេ។ ចង់ដើរដាច់យប់ក៏គ្មានអ្នករករឿងដែរ។
២. បាត់បង់មិត្តភក្ដិ៖ មិត្តភាពគឺជាអ្វីដែលប្រុសៗឲ្យតម្លៃបំផុត។ តាមពិតបន្ទាប់ពីរៀបការហើយ ទាំងបុរសនិងស្ត្រីអាចបាត់បង់មិត្តភក្ដិខ្លះមែន ប៉ុន្តែការបាត់បង់នេះមានផលប៉ះពាល់លើអារម្មណ៍បុរសច្រើនជាង។
៣. មិនចង់ជួបការបែកបាក់៖ គេអាចគិតថាបើជីវិតគូមិនរលូនហើយឈានដល់ការលែងគ្នានោះ ប្រពន្ធប្រាកដជាយកអ្វីៗគ្រប់យ៉ាងរួមទាំងកូនផងដែរ។ គេមិនចង់ប្រឈមនឹងរឿងព្រួយចិត្តបែបនេះទេ។
៤. រៀបការត្រូវចំណាយច្រើន៖ ហើយបន្ទុកនេះត្រូវធ្លាក់លើបុរសនោះឯង។ បើមានលុយមិនអីទេ តែបើគ្មានលុយវិញ សួរថាគេនឹងត្រូវមនុស្សប៉ុន្មាននាក់ស្ដីបន្ទោស។
៥. គេចង់ផ្ដោតលើភាពជោគជ័យជាមុន៖ ពិសេសក្មេងៗជំនាន់ក្រោយ។ ពួកគេឲ្យតម្លៃលើភាពជោគជ័យក្នុងការងារជាជាងការរៀបការ ព្រោះពេលនៅលីវគេអាចដាក់ចិត្តដាក់កាយលើការងារបានច្រើន។
នេះហើយជាហេតុផលដែលប្រុសៗ(យុវវ័យ)ជាច្រើនមិនទាន់ចង់រៀបការ។ គេអាចគិតថាត្រូវទទួលបន្ទុកច្រើនបន្ទាប់ពីរៀបការហើយ៕