ខ្លះៗ​ពី ភឿន ស្រីពៅ អ្នក​ជំនាញ​ស្មូត​វ័យ​ក្មេង

  • 2017-04-07 07:26:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រីខ្មែរ​វ័យ​ក្មេង​ដ៏​មាន​ទេពកោសល្យ ភឿន ស្រីពៅ មាន​វ័យ​២៤ឆ្នាំ ។ ​នាង​បាន​បញ្ចប់​បរិញ្ញាបត្រ​ជំនាញ ទំនាក់​ទំនង​ការបរទេស ហើយ​ជា​អតីត​ពិធីការិនី​កម្មវិធី​ព្រះពុទ្ធ​សាសនា​របស់​ទូរទស្សន៍ CTN និង My TV។ 

នៅ​ពេល​ដែល​​ យុវជន យុវតី​ខ្មែរ ជា​ច្រើន​​បំបែរ​គំនិត​ច្នៃ​ប្រឌិត​របស់​គេ ទៅ​រក តន្ត្រី Pop និន្នាការ​និយម​ចូល​ចិត្ត​សិល្បៈ​ប្រពៃណី​បុរាណ​កាន់​តែ​ចុះ​ខ្សោយ ជា​ពិសេស​សិល្បៈ​ស្មូត​ដែល​មាន​អត្ថន័យ​ដ៏​សំខាន់​ក្នុង​សាសនា​របស់​ជាតិ។

ជំនាញ​ស្មូត​របស់​កញ្ញា ភឿន ស្រីពៅ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​កោត​ស្ញប់​ស្ញែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នាង​ថែម​ទំាង​នាំ​ទៅ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង​លើ​សិល្បៈ​ដ៏​សម្បូរ​បែប និង​មាន​អាយុ​កាល​យូរ​ឆ្នាំ​របស់​ខ្មែរ។ នាង​បាន​ដំណើរ​ការ​ជោគជ័យ​នូវ ​«ក្រុមហ៊ុន​ស្រីពៅ​ស្មូត» ដើម្បី​បម្រើ​សេវាកម្ម​ផ្នែក​ពិធីការ​បែប​សាសនា​ ។

កញ្ញា​ក៏​ធ្លាប់​ចេញ​ទៅ​ស្មូត​នៅ​សហរដ្ឋ​អាមេរិក​ចំនួន ៦ ដង និង ប្រទេស​ជា​ច្រើន​ទៀត ។ ប្រិយមិត្ត​អាច​ចូល​ទស្សនា​ក្នុង​កម្មវិធី​ Coffee Time ​នៅ​លើ​ទំព័រ​ "៣០ដេលី" ​។

អត្ថបទៈ ហ្សាលី