មានន័យ​ថា​ម៉េច បើ​មាន​បុរស​ម្នាក់​សម្លឹង​ភ្នែក​យើង​រហូត?

  • 2017-04-07 04:41:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​បុរស​ចូលចិត្ត​សម្លឹង​មើល​ទៅ​ភ្នែក​នារី​ណា​ម្នាក់គ្រប់​ពេល​បាន​ជួប​មុខ​បែប​នេះ គឺ​អាច​មាន​ន័យ​ច្រើន​ណាស់។ តើ​ន័យ​ទាំង​នោះ​គឺ​អ្វី​ខ្លះ​ទៅ?

១.គាត់​ចូលចិត្ត​ភ្នែក​យើង

នារី​ខ្លះ​បើ​ទោះ​ជា​មុខ​មាត់​មិន​សូវ​ស្អាត ប៉ុន្តែ​កែវភ្នែក​​បែរ​ជា​មាន​ភាព​ស្រស់​ស្អាត​លើស​ទម្រង់​មុខ​ធ្វើឲ្យ​បុរស​លង់​មន្ត​ស្នេហ៍​កែវភ្នែក។

រូបតំណាង

**២.គាត់​គិត​ថា​យើង​គួរឲ្យ​ទាក់ទាញ**

អត្ថន័យ​មួយ​ទៀត​ដែល​បុរស​សម្លឹង​ទៅ​ភ្នែក​យើង ព្រោះ​ពួកគេ​គិត​ថា​យើង​គួរឲ្យ​ទាក់ទាញ ហើយ​មនុស្ស​មាន​និន្នាការ​ប្រើ​ភ្នែក​ស្រទន់​មើល​ទៅ​នារី ជា​បុរស​មាន​ភាព​រីករាយ​ច្រើន​ក្នុង​ជីវិត។

៣.គាត់​ស្រលាញ់​យើង

ពេល​មាន​បុរស​ណា​ម្នាក់​សម្លឹង​យើង​មិន​ដាក់​ភ្នែក នោះ​មានន័យ​ថា​គាត់​កំពុង​តែ​​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​យើង​ហើយ។

រូបតំណាង

៤.គាត់​គ្រាន់តែ​មិន​បាន​ងាក​មើល​ទៅ​កន្លែង​ផ្សេង

ប្រសិនបើ​គាត់​​មើល​មក​យើង​ដោយ​មិន​សម្លឹង​ភ្នែក​ឲ្យ​ចំ​កែវ​​ភ្នែកយើង​ទេ ​នោះមានន័យ​ថា​គាត់​​​គ្រាន់តែ​មិន​បាន​ងាក​មើល​ទៅ​កន្លែង​ផ្សេង។ តែ​គាត់​អាច​ចាប់អារម្មណ៍​លើ​យើង​បន្តិចបន្តួច​ដែរ។

៥.ជា​ការ​គួរសម

ពេល​ខ្លះ​ការ​ដែល​មាន​បុរស​ម្នាក់​សម្លឹង​មក ហើយ​យើង​ក៏​បាន​ងាក​ទៅ​ភ្នែក​ទល់​ភ្នែក​ និង​ញញឹមញញែម​ដាក់​យើង នោះ​គ្រាន់តែ​ជា​ការ​គួរសម​ប៉ុណ្ណោះ។

៦.គាត់​ព្យាយាម​អូស​ទាយ​យើង

ដើម្បី​ឲ្យ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ គាត់​បាន​សម្លឹង​យើង​ដោយ​ក្រសែភ្នែក​ទន់ភ្លន់ចង់​​អូស​ទាញ​យើង​តែ​ប៉ុណ្ណោះ៕

ប្រភព៖ herinterest ប្រែ​សម្រួល៖ ទ្រី រ៉ាវី