ពី​បុគ្គលិក​ប្រាក់ខែ​ត្រឹម៧០​ដុល្លារ​អាមេរិក ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ទេសចរណ៍

  • 2017-04-01 01:28:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​មាន​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន គឺ​ជា​បំណង​ប្រាថ្នា​របស់​មនុស្ស​ជា​ច្រើន ប៉ុន្តែ​ត្រូវ​ការ​គំនិត​មោះ​មុត កំណត់​ផែនការ​ច្បាស់ ការ​ព្យាយាម ព្រម​ទំាង​សេចក្តី​ក្លាហាន​ក្នុងការ​​ប្រឈម​ចំពោះ​ហានិភ័យ។ ស្ត្រី​ខ្មែរ​វ័យ​ក្មេង ហូ សុធា ដែល​សម្រេច​បាន​នូវ​ក្ដីស្រមៃ​ក្នុង​ការ​បើកក្រុមហ៊ុន​ផ្ទាល់​ខ្លួន ហើយ​ដំណើរការបាន​ជោគជ័យ​រហូត​មក​ទល់​សព្វថ្ងៃ ពឹង​​ផ្អែក​​លើ​មេរៀន​ជីវិត​ជាច្រើន​ដែល​សុទ្ធ​សឹង​តែ​ជាបទ​ពិសោធន៍​ដ៏មាន​តម្លៃ។

អ្នកស្រី ហូ សុធា

មុនពេល​​ក្លាយ​ជា​​ម្ចាស់​ក្រុមហ៊ុន អ្នកស្រី ហូ សុធា បាន​សិក្សាចប់​បរិញ្ញាបត្រ រដ្ឋបាល​ធុរកិច្ច និង​មាន​បទ​ពិសោធន៍​ជា​បុគ្គលិក​កក់​សំបុត្រ​យន្តហោះ​ដែល​មាន​ប្រាក់ខែ​ត្រឹម​៧០​ដុល្លារអាមេរិក។ ដោយសារ​ការ​​ចេះ​បត់បែន​ខ្លួន​ស្រប​តាម​ស្ថានការណ៍​ដែល​​ប្រជាពលរដ្ឋ​ខ្មែរ​ចាប់​មាន​ជីវភាពធូរធារ​ ហើយ​សម្គាល់​ឃើញ​និន្នាការ​ចេញ​កម្សាន្ត​ទៅ​បរទេស​កាន់តែ​ផុលផុស អ្នកស្រី ហូ សុធា បាន​ចាប់​យក​បម្រែ​បម្រួល​នេះ ជា​ឱកាស​រៀបចំ​សម្រេច​ផែនការ​អាជីវកម្ម ដោយ​បង្កើត​បាន​ក្រុមហ៊ុន​ទេសចរណ៍ ធូវើលដ៍ ត្រាវែល (2World Travel [Cambodia])ជាមួយ​ដើម​ទុន ២ម៉ឺនដុល្លារ ។

ស្ត្រីខ្មែរ​រូប​នេះ ទទួល​បានអាជ្ញា​ប័ណ្ណ​ប្រកបអាជីវកម្ម​ពេញ​លេញ នៅ​ចុង​ឆ្នាំ២០០៩ និង​ដំណើរការ​ដោយ​ជោគជ័យ​មក​ទល់​សព្វថ្ងៃ។

ប្រិយមិត្ត​អាច​ចូល​ទស្សនា​កិច្ច​​សម្ភាន៍របស់ អ្នកស្រី ហូ សុធា ក្នុង​កម្មវិធី Coffee Time នៅ​លើ​ទំព័រ "៣០ដេលី"

អត្ថបទ៖ ហ្សាលី