មនុស្ស​ប្រុស​ស្រលាញ់​​មនុស្ស​ស្រី​មួយ​ណា រវាង​សុភាព​រាបសា​ និង​ក្រមិចក្រមើម?

  • 2017-03-28 02:53:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​យើង​មាន​ចរិត​ផ្សេង​ៗ​ពី​គ្នា​ ហើយ​ក៏​ស្រឡាញ់​មនុស្ស​ផ្សេង​ៗ​ពី​គ្នា​ដែរ​។​ មនុស្ស​ប្រុស​ខ្លះ​អាច​ស្រឡាញ់​នារី​ដែល​មាន​ចរិត​រម្យទម​ទៅ​ ហើយ​ខ្លះ​ទៀត​ក៏​ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​លេង​សើច​ក្រមិចក្រមើម​ទៅ​។​ ខាង​ក្រោម​នេះ​គឺជា​មតិ​របស់​បុរស​៤​នាក់ ដែល​ក្រុម​ការងារ កញ្ញា បាន​សាកសួរ៖

លីម​គង់ ​​​៖ « សម្រាប់​ខ្ញុំ​គឺ​ ខ្ញុំ​ស្រឡាញ់​​មនុស្ស​ស្រី​ដែលចូល​ចិត្ត​​លេង​សើច ហើយ​មាន​ចរិត​ច្រឡឺម​ដូច​កូន​ក្មេង​ ព្រោះ​ពេល​ដែល​នៅ​ជាមួយ​គ្នា​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​ អត់​ស្ងាត់។»

គីមហុង​ ៖​ «​ អាច​និយាយ​ថា​ខ្ញុំ​ស្រឡាញ់​ចរិត​ក្រមិចក្រមើម​ជាង​សុភាព​ ព្រោះ​ពេល​ខ្លះ​ក៏​អត់​ចង់​ឲ្យ​គាត់​និយាយ​ច្រើន​ដែរ​ ប៉ុន្តែ​បើ​គាត់​អត់​និយាយ​ច្រើន​ខ្ញុំ​មាន​អារម្មណ៍​ថា​អផ្សុក​ហើយ​ស្ងាត់​ខ្លាំង។»

រូបតំណាង

ណា​រិទ្ធ​ ៖​ « ចំពោះ​ខ្ញុំ​វិញ​គឺ​ខ្ញុំ​អត់​សូវ​ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​លេង​ច្រើន​នោះ​ទេ​ ព្រោះ​វា​មើល​ទៅ​អត់​សូវ​ទំនង​។​ ខ្ញុំ​ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​ស្ងប់ស្ងាត់​ ព្រោះ​វា​មើល​ទៅ​ទាក់ទាញ​ ជាង​មនុស្ស​ស្រី​ដែល​និយាយ​ច្រើន។»

« តាម​ចិត្ត​ខ្ញុំ​គឺ​ខ្ញុំ​ចង់​ឲ្យ​គាត់​មាន​ទាំង​ពីរ​ ព្រោះ​ពេល​ខ្លះ​ខ្ញុំ​ក៏​ត្រូវ​ការ​ស្ងប់​ស្ងាត់​ ហើយ​ពេល​ខ្លះ​ខ្ញុំ​ត្រូវ​ការ​ភាព​រីករាយ​ពី​គាត់​។​ ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​គាត់​ចេះ​មើល​តាម​កាលៈទេសៈ។» ​ មតិ លីម៉េង​ ។

ទាំង​នេះ​គ្រាន់​​តែ​ជា​យោបល់​របស់​មនុស្ស​ប្រុស​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ ចុះ​សម្រាប់​អ្នក​វិញ​តើ​ស្រឡាញ់​មួយ​ណា​ទៅ?

អត្ថបទៈ ផេង ផលធិតា