ទាយមើលស្រីៗវ័យ ៣០ ឆ្នាំឡើង តែមិនទាន់មានប្ដី មានអារម្មណ៍ម៉េចទៅ?
- 2017-03-26 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាយមើលស្រីៗវ័យ ៣០ ឆ្នាំឡើង តែមិនទាន់មានប្ដី មានអារម្មណ៍ម៉េចទៅ?
តើក្នុងចិត្តស្ត្រីវ័យ ៣០ ហើយតែមិនទាន់រៀបការគេខ្វល់ពីរឿងនេះ ឬអត់ណ៎? តោះអានអត្ថបទខាងក្រោមនឹងច្បាស់ដូចថ្ងៃតែម្ដង៖
១.សុភ័ក្រ្តា៖ «ខ្ញុំ ៣២ ឆ្នាំហើយ មិនខ្វល់រឿងប្ដីសីអីនេះទេ មានក៏មាន គ្មានក៏ហី។ បច្ចេកទេសឥឡូវទំនើបណាស់ ទោះអត់ប្ដីក៏អាចមានកូនបាន មិនចាច់ខ្វល់រឿងនេះទេ»។
២.ទេវី៖ «មនុស្សស្រីសម័យនេះមិនគួរធ្វើខ្លួន ឬគិតតែរឿងប្ដីនោះទេ គួរគិតពីការរៀនសូត្រ និងរកការងារណាដែលល្អអាចចិញ្ចឹមខ្លួន និងគ្រួសារផងទៅ។ កុំទៅខ្វល់នឹងពាក្យ “ក្រមុំចាស់” នឹង បងអាយុ ៣០-៣១ ឆ្នាំដែរហើយនឹង តែបងមិនគិតរឿងនោះផង»។
**៣.កញ្ចនា**៖ «ខិតខំតាមរកក្ដីស្រមៃខ្លួនឯងសិនទៅ ចាំទៅគិតរឿងប្ដី រឿងកូននឹងនោះ។ បងគិតថាធ្វើអ្វី ឬទៅកន្លែងណាដែលខ្លួនឯងចង់ទៅជាមុនសិន។ ដើរលេង, ជប់លៀង ស្គាល់អ្វីដែលជាពិភពលោកខាងក្រៅឲ្យអស់សិន ចាំមកខ្វល់រឿងនោះ»។
៤.ស្រីណាក់៖ «ពេលដែលមិនទាន់រៀបការ យើងអាចធ្វើការងារអស់ពីចិត្តពីចង់ គ្មានការបែងចែកអារម្មណ៍ពីបី និងព្យាយាមស្វែងរកក្ដីស្រមៃ។ តែពេលរៀបការហើយ អ្វីៗនឹងមិនដូចមុនទៀតឡើយ ចឹងហើយបង អត់ទាន់គិតរឿងគ្រួសារទេអូន។ បងគិតថាស្រីៗឥឡូវគួរធ្វើអ្វីមួយដ៏អស្ចារ្យសម្រាប់ប៉ាម៉ាក់,បងប្អូនសិនទៅ រឿងសង្សារ ឬប្ដីគង់តែដល់ពេលទេ»។
៥.ឡានី៖ «ប្រសិនបើយើងទម្លាប់រស់នៅម្នាក់ឯងរហូតដល់អាយុជាង ៣០ ហើយស្រាប់តែរៀបការភ្លាម នោះយើងនឹងមានអារម្មណ៍ថាជីវិតយើងដូចជាប់ចំណង, គ្មានសេរីភាព ចឹងបន្តយកសេរីភាពទៀតខ្ជិលខ្វល់រឿងស្នេហា»។
៦.យ៉ាយ៉ា៖ «ខ្ញុំគិតថាការរៀបការ សប្បាយតែពេលដំបូងៗទេ តែក្រោយមក វាអាចនាំមកនូវភាពតានតឹង, បន្ទុក និងទំនួលខុសត្រូវ»៕
ចុះមិត្តនារីដទៃគិតមិចវិញ