​ពាក្យ​សុំទោស ៨ ឃ្លា​នេះ​អាច​បរិយាយ​ពី​ទំហំ​ចិត្ត​ស្ដាយក្រោយ​យើង​ ចំពោះ​មិត្ត​ប្រុស​បាន

  • 2017-03-24 06:36:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​ពេលខ្លះ​ពិត​ជា​មិន​ហ៊ាន​និយាយ​ពាក្យ​សុំទោស​ត្រង់​ៗ​ទៅ​សង្សារ​ទេ។ ចឹង ៨ ឃ្លា​នេះ​អាច​បរិយាយ​ពី​ទំហំ​ចិត្ត​ស្ដាយក្រោយ​យើង​បាន ចំពោះ​មិត្ត​ប្រុស​បាន៖

.«អូន​ដឹង​ថា​អូន​មាន​ចំណុច​អវិជ្ជមាន​ច្រើន​ណាស់ អូន​សុំទោស ប៉ុន្តែ​កំហុស​ឆ្គង​នេះ​ដោយសារ​​អូន​ស្រលាញ់​បង​ស្ទើរតែ​ឆ្កួត​ទៅ​ហើយ»។

រូបតំណាង

**២**.«មុន​ពេល​អូន​និយាយ​ពាក្យ​សុំទោស​ទៅ​បង អូន​ចង់​ប្រាប់​បង​ថា កាល​ពេល​ពួក​យើង​ជួប​គ្នា​ដំបូង​បង​ថា​ បងមិន​ប្រ​កាន់​ចំណុច​អវិជ្ជមាន​​អស់​ទាំង​នឹង​ទេ ហើយ​កាល​ដែល​អូន​ក្លាយ​ទៅ​ជា​បែប​នេះ ក៏​ព្រោះ​អូន​ខ្វល់​ពី​បង​ខ្លាំង​ពេក។ អត់​ទោស​ឲ្យ​អូន​ផង»។

.«តាំង​ពី​ពេល​ពួក​យើង​ចាប់ផ្ដើម​ស្រលាញ់​គ្នា​មក អូន​មិន​ដែល​ចង់​បែក​ចិត្ត​ពី​បង ឬ​មើល​ឃើញ​អ្នក​ផ្សេង​ឡើយ។ ដូចនេះ​អូន​សង្ឃឹម​ថា​បង​នឹង​អត់ទោស​ឲ្យ​អូន​ណា៎»។

.«អូន​ជ្រើសរើស​យក​បង ហើយ​អូន​នៅតែ​មិន​បោះបង់​បង ​ជា​រៀង​ដរាប​ទៅ​ក៏​នៅតែ​ជ្រើស​បង គ្មាន​​គិត​ថា​ជា​ការ​លេងសើច តែ​បេះដូង​អូន​វិញ​បែរជា​នៅ​សង្ស័យ​ទៅ​វិញ។ អូន​សុំទោស​ម្ចាស់​ស្នេហ៍»។

.«”Sorry ” អូន​សង្ឃឹម​ថា​បង​នឹង​ចូលចិត្ត​បទ​ចម្រៀង​មួយ​នេះ ហើយ​អត្ថន័យ​បទ​នេះ​ដែរ​ពិតជា​ដូច​អ្វី​ដែល​អូន​ចង់​រៀបរាប់​ទៅ​បង​ណាស់»។

.«នេះ​ជា​មេរៀន​ដែល​អូន​ទទួល​បាន​ពី​កំហុស​លើក​នេះ អូន​បាន​បំផ្លាញ​បេះដូង​បង ហើយ​បេះដូង​អូន​ក៏​ខ្ទេចខ្ទាំ​មិន​ចាញ់​បង​ដែរ, អូន​ពិតជា​មិន​ចង់​ឲ្យ​វា​ទៅ​ជា​បែប​នេះ​ដែរ។ បង​អាច​បំភ្លេច​រឿង​ទាំង​នោះ ហើយ​ពួក​យើង​ចាប់ផ្ដើម​ជា​ថ្មី​បាន​ទេ ម្ចាស់​ជីវិត​អូន»។

.«អូន​សុំទោស​ណា​បង​ណា តែ​ពេល​អូន​ប្រច័ណ្ឌ​ចឹង​គួរ​ឲ្យ​ស្រលាញ់​អត់ My Love»។

.«ព្រោះ​តែ​កំហុស​នេះ​អូន​គេង​មិន​លក់, ញ៉ាំ​មិន​បាន​សោះ បង​អត់​ទោស​ឲ្យ​អូន​ផង​ណា»៕

ប្រភព៖ fustany ប្រែ​សម្រួល៖ ទ្រី រ៉ាវី