វិធី​ធ្វើ​សក់​រួញ ដោយ​មិន​ចាំបាច់​ប្រើ​គ្រឿង​ម៉ាស៊ីន ហើយ​មិន​ខូច​សក់​ទៀត!

  • 2017-03-23 08:36:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បច្ចុប្បន្នបច្ចេកទេស​កាន់តែ​ទំនើប​ សូម្បី​ឧបករណ៍​ធ្វើ​សក់​នានា​ក៏​កាន់​តែ​​ទាន់​សម័យ អាច​​ច្នៃ​សក់​ម៉ូដ​មូល​រួញ​កាន់តែ​ងាយស្រួល។ ទន្ទឹម​នឹង​នោះ​ដែរ ការ​ប្រើ​ម៉ាស៊ីន​មូល​សក់​ឲ្យ​រួញ​ ក៏​មាន​ផល​ប៉ះពាល់​ដល់​សក់​ដែរ។ តែ​សម្រាប់​វិធី​ធ្វើ​សក់​រួញ ដែល កញ្ញា ណែនាំ​ពេល​នេះ​វិញ ពិតជា​ល្អ​ណាស់​មិន​ប៉ះពាល់​ស្បែក​ក្បាល, មិន​ខូច​សក់ និង​មិន​ចាំបាច់​គ្រឿង​ម៉ាស៊ីន៖

.ក្រង់​សក់​ពេល​យប់​ទាំងអស់ ចាំ​ព្រឹក​ឡើង​ចាំ​ស្រាយ នោះ​យើង​នឹង​ឃើញ​សក់​រួញ​ភ្លីតូចៗ យ៉ាង​ស្អាត។

សក់​ក្រង
ពេល​ទម្លាក់​សក់​រួញ​ភ្លី​តូច​ៗ

.មូល​សក់​ជា​ពីរ​ដុំ ហើយ​ទុក​មួយ​យប់​ដូចគ្នា ព្រឹក​ឡើង​ចាំ​ស្រាយ នោះ​យើង​នឹង​ឃើញ​លទ្ធផល​គាប់​ភ្នែក។

សក់​មូល​ពីរ​ដុំ
ក្រោយ​ទម្លាក់​ សក់​រួញ​ភ្លី​ធំ​ៗ

.វិធី​ចុងក្រោយ​គឺ​រុំ​សក់​នឹង​កង់​តូច​ៗ​ដោយ​ទុក​រយៈពេល​មួយ​យប់​ដូចគ្នាដែរ ហើយ​សក់​ដែល​បាន​រុំ​នោះ​ពេល​ទម្លាក់​ចុះ​មក​ពិតជា​ស្អាត​ខ្លាំង​មែនទែន៕

របៀប​មូល​សក់
ម៉ូដ​សក់​រួញ​ធំ​ៗ បែប​នេះ​ក្រោយ​ទម្លាក់

ប្រភព៖ fustany ប្រែ​សម្រួល៖ ទ្រី រ៉ាវី