ហេតុអ្វីមនុស្សស្រីរឹងមាំមិនធ្វើខ្លួនត្រាំត្រែងក្នុងរឿងស្នេហា?
- 2017-03-23 05:03:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីមនុស្សស្រីរឹងមាំមិនធ្វើខ្លួនត្រាំត្រែងក្នុងរឿងស្នេហា?
យើងឃើញហើយថា ស្ត្រីដែលមានភាពរឹងមាំភាគច្រើនមិនដែលធ្វើខ្លួនត្រាំត្រែងក្នុងរឿងស្នេហាឡើយ។ តើមូលហេតុអ្វីបានជាយើងមានភាពអស្ចារ្យបែបនេះ? ចម្លើយមាននៅខាងក្រោមនេះ៖
ផល្លី៖ «ការពារកិត្តិយសគ្រួសារ ជាវិធីរបស់ខ្ញុំ។ ខ្ញុំឃើញមនុស្សស្រីជាច្រើន ពេលខូចចិត្តរឿងស្នេហាច្រើនតែធ្វើរឿងខុសឆ្គងជាច្រើនដូចជាសម្លាប់ខ្លួន, ដើរផឹកស៊ីប៉ោឡែ, ធ្វើបាបខ្លួនអាដៃបង្ហូរឈាមអីទាំងអស់នោះ ជារឿងធ្វើឲ្យអាប់ឱនកិត្តិយសគ្រួសារខ្លាំងណាស់ ដូចនេះមុនពេលមានស្នេហាយើងត្រូវគិតដល់គ្រួសារឲ្យច្រើន និងប្ដេជ្ញាថាត្រូវការពារមុខមាត់អ្នកផ្ទះ ទើបមិនខូចចិត្ត»។
**រស្មី**៖ «ខ្លាចអ្នកផ្ទះលក់មុខដោយសារខ្ញុំ ដូចនេះហើយទោះពេលខូចចិត្តខ្លាំងប៉ុណ្ណា ក៏ខ្ញុំធ្វើខ្លួនធម្មតាដែរ។ សួរថាឈឺចាប់អត់ ពេលជួបរឿងបែបនេះ ចម្លើយគឺឈឺខ្លាំងណាស់។ តែបើខ្ញុំធ្វើខ្លួនតោកយ៉ាកព្រោះរឿងនេះ ហើយគ្រួសារខ្ញុំឃើញ ខ្ញុំរឹតតែឈឺចិត្តខ្លាំងជាងបាត់បង់ស្នេហាទៀត»។
សុជាតា៖ «បានជាខ្ញុំមិនធ្វើខ្លួនគួរឲ្យសង្វេគពេលបាត់បង់ស្នេហា ព្រោះប្រុសម្នាក់នោះគ្មានអ្វីល្អដែលធ្វើឲ្យខ្ញុំលះបង់កិត្តិយសខ្លួនឯងដើម្បីគេឡើយ ហើយខ្ញុំគិតថាបើគេល្អមែន គេនឹងមិនយកស្នេហាមកលេងសើចបែបនេះទេ»។
បញ្ហា៖ «សម្រាប់ខ្ញុំផ្ដោតលើការងារ និងការសិក្សា បើទាំងពីរនេះជោគជ័យ មិនខ្វះមនុស្សប្រុសដែលល្អជាងម្នាក់នោះចូលមកក្នុងជីវិតយើងទេ»។
ម៉ាលី៖ «អឺមមម មនុស្សម្នាក់ៗមានការគិតខុសគ្នា យើងគិតផ្សេងគេគិតផ្សឹង។ ត្រូវគិតថាបើធ្វើខ្លួនទៅលន់តួគេនឹង គេព្រមមកវិញអី? នាំតែគេមើលងាយទេ ចឹងហើយបើបែកក៏បែកទៅ យើងរកថ្មីទៀតដែរទៅ ចប់ហើយ»។
ស្រីពៅ៖ «ដើម្បីកុំឲ្យក្លាយខ្លួនជាមនុស្សស្រីទន់ជ្រាយរឿងស្នេហា ត្រូវដាក់លក្ខខណ្ឌនឹងខ្លួនឯងជាមុនសិនថា “ស្នេហាគ្មានអ្វីអស្ចារ្យទេ” ហើយគិតមួយទៀតថា “បើគេជាបុរសល្អមែនត្រូវចូលដណ្ដឹងយើងដល់ម៉ែឪ” ហើយបើមានសង្សារត្រឹមម៉ាជាសង្សារ ទោះបែកគ្នាក៏គ្មានអ្វីធំដុំដែរ»។
លក្ស៊ី៖ «ខ្ញុំរៀនយកទ្រឹស្ដីស្នេហាតាមរឿងថៃ គេនិយាយថា “មនុស្សប្រុសប្រៀបបីដូចឡានក្រុងចឹង ចូលចំណតរួចក៏ចេញទៅបាត់ទៀត” ចឹងយើងធ្វើចិត្តអញ្ចុះវិញ បើសង្សារមានចរិតដូចឡានក្រុងចឹង ឲ្យគាត់ទៅចុះ ព្រោះយើងមិនមែនជាបេនឡានឡើយ»៕
ចុះមិត្តនារីដទៃគិតមេចវិញ!