ចង់ឲ្យសង្សារស្រឡាញ់លើសដើម កុំភ្លេចកាយវិការ Sweet Sweet ទាំងនេះ
- 2017-03-17 08:42:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឲ្យសង្សារស្រឡាញ់លើសដើម កុំភ្លេចកាយវិការ Sweet Sweet ទាំងនេះ
«អូនស្រឡាញ់បង» ជាពាក្យមួយសំខាន់ហើយសម្រាប់បញ្ជាក់ក្ដីស្រឡាញ់របស់យើង តែការបង្ហាញកាយវិការSweet Sweet ឲ្យគ្នារាល់ថ្ងៃគឺរឹតតែប្រសើរទៅទៀតដើម្បីរក្សាស្នេហាឲ្យនៅគង់វង្ស។ ខាងក្រោមនេះជាកាយវិការមួយចំនួនស្រីៗអាចធ្វើដាក់សង្សារដើម្បីបញ្ជាក់ក្ដីស្រឡាញ់បាន៖
១. ស្ដាប់ដោយយកចិត្តទុកដាក់៖ តែងផ្ដោតអារម្មណ៍ទៅលើអ្វីដែលកាត់និយាយជានិច្ច។
៣. សួរពីអ្វីដែលគាត់ចូលចិត្ត៖ ដូចជាបាល់ទាត់ ឬតារាចម្រៀងក្នុងដួចចិត្តជាដើម។ ទាយមើលថាគាត់នឹងសប្បាយចិត្តក្នុងការប្រាប់យើងប៉ុណ្ណា?
២. ទៅជួបគ្រួសារគាត់៖ វាអាចជារឿងមួយធ្វើឲ្យគាត់សប្បាយចិត្តខ្លាំងព្រោះវាបង្ហាញថាយើងស្រឡាញ់គាត់ប៉ុណ្ណា។
៤. គាំទ្រ៖ ជាហ្វេនម្នាក់ចាំលើកទឹកចិត្តគ្រប់ពេល។
៥. Surprise៖ មិនមែនសំដៅតែលើកាដូអ្វីថ្លៃៗទេ ត្រឹមតែជាភេស្ចៈត្រជាក់ៗមួយកំពុងពេលពេលគាត់ហត់នឿយក៏ Sweet ដែរ។
៦. ឆ្លៀតពេល៖ យើងម្នាក់ៗរវល់ខ្លាំងរាល់ថ្ងៃ តែមិនមែនមិនអាចជួបគ្នាឯណា។ ត្រូវចេះឆ្លៀតពេល យ៉ាងហោចណាស់ក៏ Call ទៅគាត់ឲ្យបានរាល់ថ្ងៃដែរ។
៧. កុំព្យាយាមផ្លាស់ប្ដូរគាត់៖ គួរតែទទួលស្គាល់នូវចំណុចខុសគ្នារវាងអ្នកទាំងពីរ។ ធ្វើបែបនេះស្នេហានឹងស្ថិតស្ថេរយូរអង្វែង។
ដូច្នេះ កាយវិការងាយៗទាំងនេះពិតជាសំខាន់ណាស់ក្នុងការបង្ហាញក្ដីស្រឡាញ់របស់យើងចំពោះសង្សារ។ វាជាអ្វីបន្ថែមពីលើពាក្យ «អូនស្រឡាញ់បង»៕