វិធីងាយៗសម្រាប់ភរិយាឆ្លាតវៃ ទាក់ចិត្តស្វាមីឲ្យធ្វើតាមតម្រូវការខ្លួន
- 2017-03-09 09:42:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីងាយៗសម្រាប់ភរិយាឆ្លាតវៃ ទាក់ចិត្តស្វាមីឲ្យធ្វើតាមតម្រូវការខ្លួន
ស្ត្រីគ្រប់រូបក្នុងនាមជាភរិយា មិនសុទ្ធតែដឹងពីជម្រៅចិត្តពិតប្រាកដរបស់ស្វាមីរបស់ខ្លួនឡើយ។ ទន្ទឹមនឹងនេះក៏មានភរិយាខ្លះទៀត មានសមត្ថភាពអាចយល់ច្បាស់ពីចិត្តស្វាមី ហើយថែមទាំងចេះប្រើស្នៀតធ្វើឲ្យស្វាមីងប់ងុលទៀតផង។ ខាងក្រោមនេះជាវិធីងាយៗដើម្បីឲ្យស្វាមីទន់ចិត្ត និងអាចសុំបានតាមចិត្ត៖
១.សួរច្រំដែល៖ ចំពោះអ្វីដែលយើងចង់បានពីស្វាមី យើងត្រូវព្យាយាមសួរ និងសុំគាត់ដដែលៗ ព្រោះពេលខ្លះគាត់អាចនឹងភ្លេច ឬមិនបានចាប់អារម្មណ៍ ហើយពេលធ្វើបែបនេះគាត់នឹងនឹកឃើញ។
**២.ចេះអត់ធ្មត់**៖ ហាមដាច់ខាតបង្កភាពល្អក់កករនៅពេលដែលយើងកំពុងស្នើសុំអ្វីមួយពីស្វាមី ជាពិសេសគឺកុំឈ្លោះប្រកែកគ្នា។
៣.បង្ហាញថាយើងពិតជាមានមោទនភាពចំពោះគាត់៖ ការសម្ដែងការមានមោទនភាពចំពោះស្វាមី អាចធ្វើឲ្យគាត់ជឿថាគាត់ពិតជាសំខាន់ចំពោះយើង ហើយគាត់នឹងកាន់តែស្រឡាញ់យើងខ្លាំងឡើង ។
៤.ថើប ឬរួមភេទ៖ វាជាវិធីសាស្ត្រវេទមន្តមួយដែលធ្វើឲ្យស្វាមីកាន់តែងាយទន់ចិត្ត និងរឹតតែងាយបំពេញតាមតម្រូវការយើង ៕