ប្រុសៗធុញអត់ ពេលស្រីៗនិយាយច្រើន?
- 2017-03-09 10:10:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសៗធុញអត់ ពេលស្រីៗនិយាយច្រើន?
មនុស្សស្រីមិនមែនទាំងអស់ សុទ្ធតែចូលចិត្តនិយាយច្រើនឥតប្រយោជន៍នោះទេ។ អ្នកខ្លះចូលចិត្តភាពស្ងប់ស្ងាត់ មិនសូវមាត់ករ តែក៏ មានខ្លះទៀតនិយាយច្រើន លេងច្រើនឥតឈប់ដែរ។
យើងជាមនុស្សស្រីមិនអាចមើលដឹងពីចំណុចអវិជ្ជមានខ្លួនឯងទាំងនោះទេ មានតែអ្នកដ៏ទៃ និងប្រុសៗដែលជាដៃគូយើងប៉ុណ្ណោះទើបមើលដឹងពីចំណុចខ្វះខាតអស់នេះ។ ចុះមិត្តស្រីៗយើងដែលទទួលបានការរិះគន់ទាក់ទងហ្នឹងរឿងហ្នឹងអត់? សំណួរនេះ ត្រូវបានបកស្រាយដោយបុរស៥នាក់ផ្សេងគ្នា!
**ទី៖** អាចថាធុញក៏ថាបាន ព្រោះខ្ញុំមានមិត្តស្រីមិនសូវពូកែនិយាយច្រើនទេ ស្រីៗនិយាយច្រើនពេក គួរឲ្យធុញទៅវិញ។
រតនា៖ មនុស្សស្រីយើង ធ្វើអីក៏មិនសូវត្រូវដែរ បើគិតដល់រឿងនេះ ប៉ាជាមនុស្សប្រុសទី១ ដែលស្ដីឲ្យប្អូនស្រីៗខ្ញុំ «ខ្លួនជាស្រីទេ កុំនិយាយច្រើន ឥតបានការនាំតែគេមិនឲ្យតម្លៃ»។
កក្កដា៖ មានរឿងអីត្រូវធុញ ការនិយាយជាចំណូលចិត្តរបស់ខ្ញុំ បើសង្សារវិញខ្ញុំស្រលាញ់អ្នកប៉ិននិយាយ ចេះកំប្លុកកំប្លែង ពេលយើងពិបាកចិត្តចេះលួងលោម (សើច)។
ដារា៖ មិនដឹង ត្រូវឆ្លើយយ៉ាងម៉េច ល្អទេចំពោះសំណួរមួយនេះទេ ព្រោះខ្ញុំជាមនុស្សមិនសូវមាត់កផង អ្នកផ្ទះរវល់តែបង្អាប់ថា អត់សូវនិយាយស្ដីបែបហ្នឹង ប្រយ័ត្នពេលមានកូនមុខក្រញ៉ូវទៅ។ បើបានសង្សារអ្នកអត់សូវចេះនិយាយទៀតចប់តែម្តង។
ប្រុសពៅ៖ ហហាហហា...(សើច) ស្ងាត់ងាប់ហើយមានសង្សារអត់សូវចេះនិយាយនោះ ខ្ញុំពូកែនិយាយ ចឹងរកដៃគូចេះនិយាយដូចគ្នាបានត្រូវគ្នា។
យ៉ាងណាមិញ មតិខាងលើមិនមែនសុទ្ធតែបញ្ជាក់ថា ស្រីៗនិយាយច្រើនគួរឲ្យធុញមែនទាំងអស់នោះទេ។ ប្រិយមិត្តយល់យ៉ាងណាដែរ?