ចៀវៃ នៅ​តែ​ស្អាត​ឥត​ខ្ចោះ ក្រោយ​សម្រាល​កូន ២​ខែ ក្នុង​វ័យ ៤១ឆ្នាំ

  • 2017-03-06 04:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​សម្រាល​កូន​ដំបូង​បាន​ពីរ​ខែ តារា​សម្ដែង​ស្រី​តៃវ៉ាន់ Ruby Lin ក៏​បាន​ចាប់​ផ្ដើម​លេច​មុខ​ប្រឡូក​សិល្បៈ​ជា​ថ្មី ជាមួយ​រូប​សម្រស់​ស្រស់​ស្អាត​គ្មាន​ប្រែប្រួល​សូម្បី​បន្តិច។ តួ​ឯក​ស្រី​រឿង​ "ព្រះ​នាង​យេយេ" បាន​បង្ហាញ​ខ្លួន​សាជាថ្មី​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ផលិតផល​ចំនួន​ពីរ​ជាប់​គ្នា កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ហើយ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​កោតសរសើរ​ចំពោះ​រូប​សម្រស់​អមតៈ​របស់​នាង ដែល​ទើប​សម្រាល​កូន​ពីរ​ និង​មាន​វ័យ ៤១ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​នៅ​តែ​សិចស៊ី​មិន​ប្រែប្រួល។

Ruby Lin បាន​សម្រាល​កូន​ដំបូង ជា​កូន​ស្រី កាល​ពី​ដើម​ខែ​មករា កន្លង​ទៅ ក្រោយ​រៀបការ​ជាមួយ​តារា​សម្ដែង Wallace Huo នៅ​ចុង​ខែ​កក្កដា ឆ្នាំ​២០១៦។ ទស្សនា​រូបថត​ថ្មី​ៗ​របស់ Ruby Lin ពេល​ចូល​រួម​កម្មវិធី​កាល​ពី​ថ្ងៃ​ទី​៣ និង​ទី​៤ ខែ​មីនា កន្លង​ទៅ៖

ប្រភព៖ Kenh14

ប្រែសម្រួលៈ វ៉ាន់ថន