ទាល់​តែ​​ស្លៀក​សិច​ស៊ី​មែន​ ទើប​ប្រុសៗ​ចាប់​អារម្មណ៍​?

  • 2017-03-06 03:33:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រីតែង​ខ្លួន​​ស្អាត ដើម្បី​ឲ្យ​មាន​ភាព​ទាក់​ទាញ និង​ទាមទារ​ការ​ចាប់អារម្មណ៍​ពី​មនុស្ស​ប្រុស។ ស្លៀក​ពាក់​​បែប​ណា​ទើប​ងាយ​គេ​សម្លឹង​និង​តាម​មើល? ឬ​ទាល់តែ​ស្លៀក​ខើច​លើ​ ខើច​ក្រោម​ទើប​គេ​ចាប់​អារម្មណ៍? ស្ដាប់​ប្រុស​ៗ ៥នាក់​ដែល​ជា​មិត្ត​រួម​ការងារ​និយាយ​គ្នា​​ពី​រឿង​នេះ​ពេល​ញាុំ​បា​យ​ព្រឹក៖

រូបតំណាង

**ដេ​វីត ៖** (ញាំ​បណ្ដើរ ឆ្លើយ​បណ្ដើរ) វា​ត្រូវ​តែ​អញ្ចឹង​ហើយ ភាព​សិចស៊ី​ទើប​ជា​ចំណី​ភ្នែក​របស់​មនុស្ស​ប្រុស ​បើ​ប្រាប់​ថា​ប្រុស​មិន​ចូល​ចិត្ត​ស្រី​ស្លៀក​ខ្លី​ដូច​មិន​ទំនង។

វុទ្ធី ៖ (ងក់​ក្បាល និង​បន្ថែម​ថា) ដេ​វីត និយាយ​ត្រូវ​ តែ​មិន​មែន​សិច​ស៊ី​ខ្លាំង​ទេ តិច​ៗ​បាន​ហើយ​ ត្រឹម​តែ​ពាក់​អាវ​យឺត និង​ស្លៀក​ខោ​ខូ​​ប៊យ​ខ្លី​ វា​ស្អាត​ហើយ។

សំបូរ ៖ (និយាយតបទាំងមុខជូរ) មិន​មែន​ទល់​តែ​ស្លៀក​ពាក់​ខ្លីៗ​ទើប​ស្អាត​ទេ សម្រាប់​ខ្ញុំ​អត់​អញ្ចឹង​ទេ ស្រី​ៗ​​ពាក់​តែ​អាវ​ដៃ​វែង និង​ស្លៀក​សំពត់​ខ្លី​ត្រឹម​ជង្គង់​ ក៏​មើល​ទៅ​ស្អាត​ដែរ ។

អេង ៖ ​(ឆ្លើយ​ទាំង​សើច) មែន​ហើយ​សំបូរ​ និយាយ​ត្រូវ តែ​កុំ​បុរាណ​ពេក បើ​អាច​ប្ដូរ​ពី​​ពាក់​អាវ​សាច់​ក្រណាត់ មក​ជា​សាច់​សារ៉ូ កាន់​តែ​ល្អ​។

ធារ៉ា ៖ (និយាយ​យ៉ាង​ម៉ត់​ចត់) និយាយ​ដល់រឿងង​នេះ​ទើប​ដឹង​ស្រីៗ​គ្នា​ពិបាក​ ស្លៀក​ពាក់​បុរាណ​ពេក​ គ្មាន​អ្នក​មើល​ ស្លៀក​សិចស៊ី​ ប្រុស​គេ​មើល​ តែ​មនុស្ស​ចាស់​​មិន​សូវ​ឲ្យ​តម្លៃ​ទៅវិញ​។ បើ​តាម​ចិត្ត​ខ្ញុំ​ ឲ្យ​តែ​ចេះ​តុប​តែង​ទៅ តាម​កាល​ទេសៈ​ទៅ កុំ​សិចស៊ី​ពេក កុំ​បុរាណ​ពេក​ ធ្វើ​ម៉េច​ឲ្យ​តែ​ចេញ​មក​សម ​មិន​ភ្លាវ​ទៅ​បាន​ហើយ​។

អត្ថបទៈ តាំង ដាលីន