ស្រីៗគិតយ៉ាងម៉េចបើនៅសុខៗសង្សារសុំថើប ព្រមអត់?
- 2017-03-04 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗគិតយ៉ាងម៉េចបើនៅសុខៗសង្សារសុំថើប ព្រមអត់?
សំណួរនេះបើនៅបណ្ដាប្រទេសនៅអឺរ៉ុប គឺជារឿងធម្មតាទៅហើយ តែសម្រាប់ប្រទេសយើងវិញ ប្រហែលជាមិនអាចឡើយ។ ចឹងទៅអានទស្សនៈស្ត្រីខ្មែរ គាត់គិតមិចវិញ?
ប៊ី៖ «បើមកសុំត្រង់ៗចឹងដឹងតែមិនព្រមហើយ ខ្មាសគេណាស់ តែបើនៅសុខៗមកលួចថើបអីប្រហែលជាមិនជាបញ្ហាទេ។ ដឹងស្រាប់ហើយខ្មែរយើង ពីណាគេទៅព្រមរឿងចឹងៗនោះ»។
កញ្ញា៖ «ចំពោះខ្ញុំមិនសូវជាប្រកាន់ទេ ថើបត្រឹមថ្ពាល់អីបានលើសពីនឹងអត់បានទេ។ ចាំការរួចថើបកន្លែងណាក៏បានដែរ»។
**បូរមីណ៍**៖ «សម្រាប់ខ្ញុំមិនជាអ្វី ព្រោះធ្លាប់ទៅរៀននៅស្រុកគេច្រើនឆ្នាំដែរ។ តែមិនមែនមានន័យថាបំភ្លេចវប្បធម៌យើងទេ គ្រាន់តែពេលទៅនៅទីនោះច្រើនឆ្នាំ យល់ដឹងពីវប្បធម៌របស់គេ រៀងខុសពីយើង។ ទៅដល់នោះមិត្តភ័ក្ដិប្រាប់ថា គ្រាន់តែថើបគ្មានខាតបង់អ្វីឡើយ វាគ្រាន់តែជាការចងចាំតែប៉ុណ្ណោះ»។
លីណា៖ «ហេហេហេហេហេ សំណួរនេះមិនជាថ្មីទេសម្រាប់ខ្ញុំ តែរឿងដែលថ្មីនោះគឺសង្សារមកសុំថើបបែបទៅមិនរួចទេ។ តាមការពិតខ្ញុំគិតថាគ្រាន់តែថើបមិនមែនចិត្តងាយអីផង តែត្រូវគិតគូរវែងឆ្ងាយដែរនឹង»។
វិជ្ជរ៉ា៖ «សង្សារខ្ញុំក៏ធ្លាប់សុំរឿងនឹងដែរ ហើយខ្ញុំក៏មិនឲ្យគាត់ថើបភ្លាមៗដែរ ទាល់តែគាត់តាមសុំច្រើនដងពេក។ តែខ្ញុំមានលក្ខណដែរ គឺថាបានតែម្ដងគត់ គ្មានលើកក្រោយទេ»។
ស្រីម៉ៅ៖ «គិតថារឿងនេះ មនុស្សស្រីជាច្រើនប្រាកដជាជួបប្រទះដូចគ្នា ហើយប្រុសៗក៏ចឹងទៀតបើបណ្ដោយឲ្យថើបម្ដងដឹងតែ មានលើកក្រោយទៀតហើយ។ ចឹងសម្រាប់ខ្ញុំគឺអត់ព្រមដាច់ខាត»៕
ខាងលើនេះគ្រាន់តែជាការលើកឡើងពីទស្សនៈមិត្តៗនារីមួយចំនួនប៉ុណ្ណោះ!