ទស្សនៈ​ «ស្រី​ៗ​យក​ប្ដី​អាយុ​ច្រើនជាង នៅតែ​ពេញ​និយម​សម្រាប់​ស្ត្រី​ខ្មែរ​ទៀត​ឬ»?

  • 2017-02-27 04:59:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាំងពី​ដើម រហូត​មក​ដល់​ពេល​នេះ​ស្រីៗ​ខ្មែរ​ចំនួន​នៅ​តែ​មាន​គោលការណ៍​ច្បាស់​លាស់​ក្នុង​ការ​កំណត់​អាយុ​ស្វាមី​របស់​ខ្លួន​ខុស​ពី​បុរស។ តើ​ចំពោះ​ទស្សនៈ​ដែល​លើក​ឡើង​ថា «ស្រី​ៗ​យក​ប្ដី​អាយុ​ច្រើនជាង នៅតែ​មាន​ពេញ​និយម​ទៀត​អត់​សម្រាប់​ស្ត្រី​ខ្មែរ»? តោះ​អាន​មតិ​មិត្ត​ៗ​នារី​យើង៖

និមល៖«ប្ដី​បង​មាន​អាយុ​ច្រើន​ជាង ១០ ឆ្នាំ​ជាង ព្រោះ​គាត់​មាន​ភាព​ចាស់​ទុំ ក្នុង​ការរស់នៅ ពិសេស​​គាត់​មិន​ត្រឹម​ជា​ប្ដី​ទេ គាត់​អាច​ជា​បង​ប្រុស ឬ​ជា​ឪពុក​ព្រោះ គាត់​តែង​តែ​ទូន្មាន​បង​រាល់​ពេក​បង​បង្ក​កំហុស»។

រូបតំណាង

**រស្មី**៖«រឿង​នេះ​កូន​ក្រមុំ​មួយ​ណា​ក៏​ត្រូវ​តែ​ពិចារណា​ដែរ សម្រាប់​ខ្ញុំ​គឺ​ចង់​បាន​ប្ដី​បង​យ៉ាង​តិច​ក៏​៥​ឆ្នាំ​ដែរ ព្រោះ គេ​អាច​មាន​ការ​គិត​ចាស់​ទុំ​ជាង​ខ្ញុំ​ច្រើន»។

ចាន់​ថា​៖«សម្រាប់​ខ្ញុំ ដាច់​ខាន​មិន​យក​ប្ដី ប្អូន​ទេ យ៉ាងហោចណាស់​ត្រូវ​បង​ខ្ញុំ ១ ឆ្នាំ​ឡើង​ទៅ​ដែរ​ព្រោះ​ពេល​ការ​ហើយ​ហៅ​បង​មិនសូវ​អៀន​មាត់»។

កល្យាណ៖ «យក​ក្មេង​ធ្វើ​អី? បាន​តែ​ស្អាត​ហ្នឹង តែ​គ្មាន​សូវ​ចេះ​គិត​ប្រពន្ធ​កូន​ទេ​ព្រោះ​គេ​នៅ​ចង់​សប្បាយ គួរ​តែ​យក​ប្ដី​ចាស់​ទៅ ចេះ​ថ្នម»។

ពិសី៖ «ហាហាហ.... អាយុ​គ្រាន់​តែ​ជា​តួ​លេខ​ទេ​ វា​គ្មាន​សំខាន់​អី​ណាស់​ណា​ទេ ឲ្យ​តែ​មនុស្ស​ស្រលាញ់​គ្នា​ទៅ បាន​ហើយ»។

រូបតំណាង

ណា​រ៉ា៖«យុវវ័យ​ដូច​ខ្ញុំ​មិន​ចង់​បាន​ប្ដី​ចាស់​ជាង​ខ្លួន​ពេក​ទេ តំណាល​​ៗ​គ្នា​ទើប​ល្អ ព្រោះ​ទៅ ណា​មក​ណា​ខ្លាច​គេ​ច្រឡំ ថា​បណ្ដើរ​ប៉ា មួយ​វិញ​ទៀត​​ខ្មាស​​មិត្ត​ភក្តិ​ណាស់​បង​មាន​ប្ដី​ចាស់​ពេក»។

ស្រី​លាភ៖« គួរ​តែ​កុំ​ឲ្យ​បង​លើស​ពី​៣​ឆ្នាំ​អី ព្រោះ​ប្អូន ឬ​បង​ច្រើន​ពេក​អាច​នឹង​មិន​ចុះ​សម្រុង​គ្នា ព្រោះ​រស់​និយម​តាម​វ័យ​ខុស​គ្នា​ច្រើន​ពេក»៕

ចុះ​ស្រី​ៗ​យើង​ដ៏​ទៃ​ទៀត​ចង់​បាន​ប្ដី​បង​យើង​ប៉ុន្មាន​ឆ្នាំ​ទើប​ល្អ?

​​​

អត្ថបទ៖ ទ្រី រ៉ាវី