គ្រឿង Makeup ដែលស្រីៗគួរតែមាននៅក្នុងកាបូប Makeup
- 2017-02-22 05:22:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រឿង Makeup ដែលស្រីៗគួរតែមាននៅក្នុងកាបូប Makeup
មនុស្សស្រីតែងតែចង់ស្អាតជានិច្ច ហើយរបស់ Makeup គឺសំខាន់ណាស់សម្រាប់មនុស្សស្រី ហើយរបស់របរទាំងនេះអ្នកគួរតែមានក្នុងកាបូប Makeup របស់អ្នក៖
#គូល័រភ្នែក៖ វាជារបស់ដែលអ្នកគួរតែមាន ព្រោះវាធ្វើឲ្យភ្នែករបស់អ្នកកាន់តែស្អាត កាន់តែទាក់ទាញ។
#ប្រដាប់គូរភ្នែក៖ វាជាផលិតផលសម្អាងមួយដែលធ្វើឲ្យភ្នែករបស់អ្នក កាន់តែធំ និងមានទម្រង់ស្អាតជាងមុន។
#ប្រដាប់គូរចិញ្ចើម៖ វាជាផលិតផលដែលធ្វើឲ្យចិញ្ចើមអ្នកស្រស់ស្អាត ទៅតាមពណ៌ដែលអ្នកស្រឡាញ់។
#ម៉ាស្ការ៉ា៖ វាប្រើសម្រាប់បង្កើនរោមភ្នែកអ្នកឲ្យកាន់តែវែង និងក្រាស់ ដែលជួយពង្រីកទំហំភ្នែករបស់អ្នកឲ្យកាន់ស្អាត។
#ម្សៅផាត់ថ្ពាល់៖ វាគឺជាពណ៌សម្រាប់ផាត់ថ្ពាល់អ្នកឲ្យក្រហម ឬក៏ផ្កាឈូកតិចៗ ដែលមើលទៅគួរឲ្យស្រឡាញ់។
#រោមភ្នែក៖ អ្នកគួរមានសម្រាប់បន្ថែមពីលើរោមភ្នែកធម្មជាតិរបស់អ្នក ព្រោះវាចាំបាច់ពេលដែលអ្នក ផាត់មុខដើម្បីឲ្យស៊ីគ្នា។
#ម្សៅទ្រនាប់៖ វាប្រើសម្រាប់បិទបាំងស្នាមដែលមាននៅលើផ្ទៃមុខរបស់អ្នក ឬ ក៏ ស្បែកស្រអាប់ មុនពេលដែលផាត់ម្សៅ។
#ម្សៅផាត់៖ វាប្រើបន្ទាប់ពីម្សៅទ្រនាប់ដែលជួយឲ្យផ្ទៃមុខអ្នកកាន់តែស្អាត និង ម៉ត់រលោង។
#ម្សៅផាត់ក្រោមភ្នែក៖ វាជួយបិទបាំងស្នាមខ្មៅ ស្លក់ នៅក្រោមភ្នែកដែលជាហេតុធ្វើឲ្យអ្នកមើលទៅចាស់។
#ក្រែមជំនួយបបូរមាត់៖ វាជួយឲ្យបបូរមាត់អ្នករលោង មិនប្រេះ និងស្ងួត។
#ក្រែម៖ ជារបស់ដែលមិនអាចខ្វះបាន ព្រោះវាជួយបង្កើនសម្រស់របស់អ្នកឲ្យកាន់តែឆើតឆាយ។
ស្រីៗគួរតែមានរបស់ទាំងនេះ ព្រោះយ៉ាងណាក៏ដោយក៏យើងចៀសមិនផុតពីការ Makeup ដែរ។
ប្រភព ៖Youqueen