ស្រីៗនិយាយអីខ្លះ ក្រោយចូលរួមកម្មវិធី Couple Run ?
- 2017-02-15 05:02:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗនិយាយអីខ្លះ ក្រោយចូលរួមកម្មវិធី Couple Run ?
គូស្នេហ៍ជាច្រើនគូបានចូលួមកម្មវិធី «រត់ដើម្បីការបរិច្ចាគ រត់ដើម្បីក្តីស្រលាញ់» ឬ Couple Run នៅពហុកីឡដ្ឋានជាតិ នាថ្ងៃនៃបុណ្យនៃក្តីស្រលាញ់ម្សិលមិញ ។ ពួកគេបានបង្ហាញនូវភាពស្និទ្ធស្នាល និងចែករំលែកក្ដីស្រលាញ់របស់ពួកគេដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផា និងសហពន្ធអត្ដពលកម្មស្មគ្រ័ចិត្ដ តាមរយៈទិញសំបុត្រចូលរួមកម្មវិធីនេះ។
ស្រីៗ៥-៦នាក់ដែលមានគូស្នេហ៍ បានចូលរួមក្នុងកម្មវិធីនេះ បានថ្លែងប្រាប់កញ្ញាចង់ពីអារម្មណ៍ពួកគេថា៖
ណាណា ៖ (ញញឹម) ចា បង ការចូលរួមហើយពិតជាសប្បាយចិត្តខ្លាំងព្រោះសង្សារខ្ញុំបានកាន់ដៃខ្ញុំរត់យ៉ាងជាប់ នេះជាលើកទី១ហើយ ដែលពួកយើងមានឲ្យឱកាសរត់ ជាមួយគ្នាបែបនេះ ខ្ញុំរំភើបពិតជារំភើបមែនទែន។
វិមាន ៖ (សើច) រត់មិញដួល ពីរ បី ដងខ្មាសគេតិចអី? តែសំខាន់ពេលដួលបានគាត់(មិត្តប្រុស)ជួយគ្រាហ៍ ដោយសារដៃយើងទាំងពីរត្រូវចង់ជាប់គ្នា វាជាអនុស្សាវរីយ៍ ដែលខ្ញុំមិនអាចបំភ្លេចបាន។
ធារី ៖ (រអ៊ូ) ហត់ណាស់បង រត់ហើយចង់ដាច់ខ្យល់ តែវាជាកាដូ ដែលខ្ញុំបានឲ្យសង្សារខ្ញុំនៅថ្ងៃ១៤កុម្ភៈនេះ ព្រោះគាត់ចង់រត់ក្នុងកម្មវីធីនេះជាមួយខ្ញុំ។ ខ្ញុំបានធ្វើវាដើម្បីមនុស្សខ្ញុំស្រលាញ់ ដើម្បីជួយក្មេងៗ អញ្ចឹងទោះហត់តែខ្ញុំពេញចិត្តនឹងធ្វើដែរ។
វីណា៖ ដំបូងបបួលមិត្តប្រុសមកតែគាត់អត់ចង់មកទេ ថាខ្មាសគេ តែដល់ពេលបានមកគាត់បែបនិយាយថា ឆ្នាំក្រោយមកទៀតណាអូន (សើច) ។ ព្រោះពួកយើងបានបង្ហាញក្ដីស្រលាញ់ឲ្យគេគ្រប់គ្នាបានឃើញ សំខាន់យើងក៏បានជួយដល់មន្ទីរពេទ្យគន្ធបុប្ផាទៀតផង ។
ពីពី ៖ (មុខស្រពោន) មិត្តភិក្តអូសមកទេបង ថាមិនចង់មកទេ ព្រោះគិតថាកម្មវិធីអញ្ចឹងៗ មានសង្សារមកជាមួយទើបសប្បាយ ឯងអត់គូរផងទៅធ្វើអី? តែធាតុពិតខុសស្រលះព្រោះមិនមែនទល់តែគូស្នេហ៍ទើបចូលរួមបានណា យើងអាចទៅជាមួយមិត្តភិក្ត បងប្អូនបាន ហើយអ្វីសំខាន់មានការប្រគុំតន្រ្តី ហ៊ោសើចសប្បាយ អាចបង្កើនមិត្តភាពបានទៀត តែខ្ញុំសង្ឃឹមថាឆ្នាំក្រោយអាចមានសង្សារកាន់ដៃរត់កាន់តែល្អ ហាហាហា (សើច)។
កណ្និកា៖ ២ឆ្នាំហើយ ដែលបងនិងប្ដីបានមកកម្មវិធីនេះ វាជាការចងចាំមួយសម្រាប់បងនិងគាត់ ទោះបីវាមិនមានភាពរ៉ូមែនទិច ដូចទៅញាុំអីនៅហាងទំនើបៗ តែយ៉ាងណាក៏យើងបានរត់កម្សាន្តជាមួយគូស្នេហ៍ ហើយបានចូលរួមឲ្យក្ដីស្រលាញ់របស់យើងទៅក្មេងៗដែលត្រូវការជំនួយ (ពេទ្យគន្ធបុប្ផា) ណាមួយទៀតព្រឹត្តិការណ៍នេះជាកម្មវិធីបែបសប្បុរសធម៌អាចជួយការងារសង្គមនិងបណ្ដុះចិត្តក្មេងៗឲ្យចេះស្រលាញ់កីឡាបានទៀតផង។
ចុះគូស្នេហ៍ផ្សេងទៀតដែលបានចូលរួមក្នុងកម្មវិធី couple run មានអីចង់ចែករំែលក?