ម្សិលមិញ ពេជ្រ សោភា រំភើបដល់ថ្នាក់ហូរទឹកភ្នែកដល់ទៅ២ដង!
- 2017-02-15 02:57:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្សិលមិញ ពេជ្រ សោភា រំភើបដល់ថ្នាក់ហូរទឹកភ្នែកដល់ទៅ២ដង!
ម្ចាស់បទ «ផឹកលួងខ្លួនឯង» អ្នកនាងពេជ្រ សោភា យំក្នុងថ្ងៃ១៤កុម្ភៈ ដល់ទៅ២ដងឯណោះ។ តាមរយៈវីដេអូឃ្លីបខ្លីដែលអ្នកនាងបានផុសក្នុង Facebook Page របស់ខ្លួន តារារូបនេះបញ្ជាក់ថា ទប់ទឹកភ្នែកលែងជាប់ព្រោះបានទទួលពរពីអ្នកម្ដាយយ៉ាងក្បោះក្បាយ ក្រោយពីអ្នកនាងបានពញ្ញាក់អារម្មណ៍ម្ដាយដោយជូនបាច់ផ្កា និងក្រាបសំពះអ្នកមានគុណក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ ។
ក្នុងថ្ងៃតែមួយនេះដែរ ម្ចាស់បទ «មិត្ត១០០ឆ្នាំ» បានយំជាលើកទី២ ព្រោះបានឮម្ចាស់បេះដូងខ្លួន បង្ហាញក្ដីស្រលាញ់ និងសារភាពស្នេហ៍ក្នុងចំណោមអ្នកគាំទ្រជាច្រើនរាប់ពាន់នាក់ នៅពេលអ្នកនាង បានឡើងសម្ដែងលើឆាកតន្ត្រីនៅកោះពេជ្រយប់មិញ។ ការបង្ហាញខ្លួនរបស់តួប្រុស សក្កកដា បានធ្វើឲ្យពេជ្រ សោភា រំភើបហួសការស្មាន រហូតដល់ថ្នាក់ស្រក់ទឹកភ្នែកនៅមុខមហាជន៕