កន្លែង​ដែល​អូន​ប្រាថ្នា​នៅ​ថ្ងៃ​នេះ!

  • 2017-02-14 04:15:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វេលា​ថ្មើណេះ​ប្រុស​ៗ​ខ្លះប្រហែលជាកំពុង​មមាញឹក​រើស​ផ្កា ឬ​កាដូ​នានា​ជូន​មិត្ត​ស្រី​ ដើម្បី​បង្ហាញ​នូវ​ក្ដី​ស្រលាញ់​របស់​ខ្លួនហើយ។ រើស​កាដូ ​មិន​ពិបាក​ដូច​រើស​កន្លែង​ណាត់​ជួប​ទេ ស្រីៗខ្លះ​ប្រហែលជា​កំពុង​ខ្វល់​ចិត្ត​ណាស់​មែន​ទេ? បើមានណាត់ជាមួយមនុស្សពិសេស គួរទៅកន្លែង​ណារ៉ូមែន​ទិក ហើយ​មិន​ខុស​ភ្នែក​ញាតិ?

បើ​ចង់​ដឹង​ តោះ​មក​ស្ដាប់​ស្រី​ៗ​យើង​​ប្រាប់​កន្លែង​ដែល​គាត់​ប្រាថ្នា​ចង់​ទៅ​ក្នុង​​ថ្ងៃ១៤ កុម្ភៈ នេះ!

នីតា ៖ (ហា​ស្ដី​ទាំង​រីករាយ) ថ្ងៃ​នេះ​កន្លែង​ណា​ក៏​ដូច​កន្លែង​ណា​ប្រាកដ​ជា​មាន​មនុស្ស​ច្រើន​ហើយ សម្រាប់​ខ្ញុំ​អត់​ចូលចិត្ត​ភាព​អ៊ូអរ​ទេ ចង់​ទៅ​ទីស្ងប់​ស្ងាត់​ ដូចជា​ Sky bar ញ៉ាំ​អាហារ​​ពេល​ល្ងាច សាង​សង​គ្នា​បែប​រ៉ូមែនទិច។

លីដា ៖ ​(បន្ទរ​ថា​មែន​ហើយៗ) ខ្ញុំ​ក៏​​ចូលចិត្ត​បរិយាកាស​បែប​ហ្នឹង​ដែរ...!​

លី​លី ៖ (និយាយ​ទាំង​សើច) ម្នាក់​ៗ​ និយាយ​មក​ស្វីត​ៗ​ដល់​ហើយ ឱកាស​ល្អ​បែប​នេះ​គួរ​ទៅ​ shopping ដើរ​ទិញ​របស់​របរ​ឲ្យ​ណាណី​ម្ដង ដើម្បី​បង្ហាញ​គេ​គ្រប់​គ្នា​ថា​សង្សារ​យើង​ស្រលាញ់​យើង​ខ្លាំង។

ដារីយ៉ា ៖ (បន្ទរ​)​ និយាយ​ដូច​ដឹង​ចិត្ត​មេស តែ​បើ​បាន​ដើរ​លេង​ក្រៅ​ប្រទេស​ទៀត​កាន់តែ​ល្អ... ហហាហាហ(សើច)

សិលា ៖ (និយាយ​កាត់) និយាយ​មក​ដូច​ស្រួល​ណាស់... បើ​សង្សារ​យើង​​មាន​លុយ​វា​​មិន​អី​ទេ ចុះ​ប៉ះ​ចំ​គ្នា​អ្នក​អត់​វិញ​​គិត​ម៉េច? ​សម្រាប់​ខ្ញុំ​ ​រោង​កុន​ជា​កន្លែង​ស័ក្តិសម​បំផុត​ហើយ ព្រោះ​អាច​នៅ​ក្បែរ​គ្នា​​ កើយ​លើ​ស្មា​មនុស្ស​ដែល​យើង​ស្រលាញ់​​យ៉ាង​កក់​ក្ដៅ​ និង​ចំណាយ​មិន​ច្រើន​ទៀត​។

ណា​តា​​ ៖ (បន្ត​​) តាម​យោបល់​គ្នា​គួរ​ទៅ​ ហាង​ញ៉ាំអី​ជាមួយ​គ្នា​វិញ​ល្អ​ជាង...។

ពិសី ៖ ណាតា​និយាយ​ត្រូវ តែ​វា​ដូច​សាមញ្ញ​ពេក​ហើយ

ដានី​៖ (ផ្ទាន់) ម្នាក់​ៗ​ និយាយ​តែ​ពី​សង្សារ​ ចុះ​មិន​​គិត​ថា​ចង់​ចំណាយ​ពេល​ឲ្យ​គ្រួសារ​ខ្លះ ទេ​អី? បើ​ពិបាក​គិត​ពេក ហើយ​ចង់​ដឹង​ថា​សង្សារ​ស្រលាញ់​យើង​ខ្លាំងប៉ុណ្ណា​ ទាំង​អស់​គ្នា​សាក​បបួល​សង្សារ​មក​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជុំគ្នា​និង​អ្នកផ្ទះ​យើង​ហ្មងទៅ ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ​ ហើយគ្មានអ្នកណានិយាយដើមផង៕

អត្ថបទៈ តាំង ដាលីន