ស្រី​ៗ​តែង​ចង់​បាន​​កាដូ ៧ ប្រភេទ​​ ព្រោះមាន​អត្ថន័យ​ដែល​អាច​បញ្ជាក់​ពី​ទំហំ​ចិត្ត​ដល់​បុរស​ម្ចាស់​កាដូ

  • 2017-02-14 04:13:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រភេទ​កាដូ​ដែល​ប្រុស​ៗ​ជូន​មិត្ត​ស្រី នឹង​បង្ហាញ​ពី​​ន័យ​សំខាន់ៗ។ ដូច​កាដូ ៧ ប្រភេទ​ខាងក្រោម​នេះ សុទ្ធតែ​មាន​អត្ថន័យ ហើយ​អាច​ប្រើ​បាន​រាល់ថ្ងៃ។

១.កាបូប៖ កាបូប​ជា​សម្ភារៈ​មិន​អាច​ខ្វះ​បាន ទោះ​ជា​ទៅ​ណា​ក៏​ស្រី​ៗ​កាន់​កាបូប​ទៅ​ជាមួយ​ដែរ។ ដូចនេះ​ស្រី​ៗ​ប្រើ​កាបូប​ដែល​សង្សារ​ជូន​មាន​ន័យ​ថា ដូច​បាន​នាំ​ម្ចាស់​កាដូ​ទៅ​ជាមួយ។

២.គ្រឿង​អលង្ការ៖ របស់​នេះ​ក៏​ស្រី​ៗ​ចូលចិត្ត​ពាក់​ជាប់​ខ្លួន​រាល់ថ្ងៃ​ផង​ដែរ។ វា​អាច​បញ្ជាក់​បាន​ថា​អ្នក​ជូន​នៅ​ក្បែរ​ខ្លួន​យើង​ជានិច្ច។

៣.ទូរសព្ទ៖ គ្រឿង​អេឡិចត្រូនិក​ទំនើប​នេះ នារី​កាន់តែ​ស្រលាញ់។ ទូរសព្ទ​មិន​ដែល​ឃ្លាត​ពី​ខ្លួន​ ដូចនេះ​ស្រី​ៗ​ក៏​មិន​ចង់​ឲ្យ​ម្ចាស់​កាដូ​ឃ្លាត​ពី​ខ្លួន​ដែរ។

៤.ទឹកអប់៖ បុរស​ដែល​ជូន​ទឹកអប់​ទៅ​មិត្ត​ស្រី​ជា​មនុស្ស​ឆ្លាត​បំផុត។ បើ​ទោះ​អ្នក​ជូន​មិន​នៅ​ក្បែរ បាន​ហិត​ក្លិន​ទឹកអប់​ដូច​បាន​នៅ​ជិត​ដែរ។

៥.សំលៀកបំពាក់៖ អាច​ជួយ​បិទបាំង និង​ការពារ​​ខ្លួន​។ អត្ថន័យ​នៃ​កាដូ​នេះ គឺ​ចង់​ឲ្យ​បុរស​ដែល​ជូន​តាម​ជួយ​ការពារ​គេ​រហូតដែរ។

៦.គ្រឿង​សម្អាង៖ ស្រី​ណា​ក៏​មិន​អាច​ខ្វះ​វា​បាន​ដែរ។ ដូចនេះ​ម្ចាស់​កាដូ​គឺជា​មនុស្ស​មិន​អាច​ខ្វះ​បាន។

៧.នាឡិកា៖ បើ​នឹក​គេ យើង​អាច​មើល​នាឡិកា ក៏​អាច​បាត់​នឹក​ខ្លះ​ដែរ៕

ប្រភព៖ Boldsky ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម