ជម្រើស​កាដូ ៩ យ៉ាង​ដែល​សក្ដិសម​ជូនដល់​មិត្ត​ប្រុស​ក្នុង​ថ្ងៃ Valentine

  • 2017-02-09 02:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​មិន​មែន​អង្គុយ​ចាំ​ទទួល​កាដូ​ពី​សង្សារ​ទេ តែ​យើង​ក៏​ត្រូវ​ចេះ​លៃលក​ជូន​របស់​ខ្លះ​ដល់​គេ​វិញ​ដែរ។ បែបនេះ​ទើប​ធ្វើឲ្យ​ជីវិត​ស្នេហា​ដើរ​ទៅ​យ៉ាង​រលូន ដូចនេះ​បែរ​ចង់​ជូន​កាដូ​ទៅ​សង្សារ កញ្ញា សូម​ណែនាំ​ជម្រើស​កាដូ ៩ យ៉ាង​ដែល​សក្ដិសម​ជូន​មិត្ត​ប្រុស​ក្នុង​ថ្ងៃ Valentine៖

១.Tablet ឬlaptop៖ ធ្វើឲ្យ​មិត្ត​ប្រុស​យើង​កាន់តែ​សង្ហា​ពេល​បាន​ប្រើ​របស់​ទំនើប​ៗ​នេះ។

២.ឡោម​កោរ​ពុកមាត់៖ ថ្វី​បើ​វា​មិន​មែន​ជា​កាដូ​ធំដុំ​មែន តែ​សង្សារ​នឹង​ពេញចិត្ត។ ព្រោះ​មនុស្ស​ប្រុស​ត្រូវ​ការ​ឧបករណ៍​នេះ​ជា​ប្រចាំ ហើយ​ពេល​ប្រើ​គាត់​នឹង​នឹក​ដល់​យើង​ជា​ម្ចាស់​កាដូ។

៣.ចម្អិន​អាហារ​ពេល​ល្ងាច​ដ៏​ឆ្ងាញ់៖ កាដូ​នេះ​មិន​សូវ​ជា​ចំណាយ​អស់​ច្រើន​ទេ តែ​វា​មានន័យ​បំផុត​ព្រោះ​គេ​អាច​ញ៉ាំ​អាហារ​ជា​ស្នាដៃ​យើង។ យើង​អាច​អុជ​ភ្លើង​ទៀន​ពីរ​ដើម នឹង​បន្ថែមបរិយាយកាន់តែ​​រ៉ូមែនទិក​បំផុត។

៤.មាន​ដំណើរ​កម្សាន្ត​រួម​គ្នា៖ យើង​គួរតែ​ជា​អ្នក​ចំណាយ​ថ្លៃ​ធ្វើ​ដំណើរ​កម្សាន្ត​ម្ដង ដើម្បី​ឲ្យ​សង្សារ​សប្បាយ​ចិត្ត​នៅ​ថ្ងៃ​ពិសេស​នេះ។

៥.ទឹកអប់៖ មនុស្ស​ប្រុស​ពិត​ជា​ត្រូវការ​បំផុត​កាដូ​មួយ​នេះ​ប្រើ​ជា​ប្រចាំ។

៦.នាឡិកា៖ កាដូ​នេះ​នឹង​ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​ថា​យើង​នៅ​ក្បែរ​គាត់​ជាប់ជានិច្ច។

៧.សំបុត្រ​ទស្សនា​ការ​ប្រកួត​បាល់ទាត់៖ ៩៩% ​មនុស្ស​ប្រុស​ចូលចិត្ត​បាល់ទាត់។ បើ​យើង​ជូន​សំបុត្រ​ទស្សនា​ការ​ប្រកួត​បាល់ទាត់ និង​ជា​ក្រុម​គេ​គាំទ្រ នោះ​សង្សារ​ពិត​ជា​រំភើប​ក្រៃលែង។

៨.សំបុត្រ​ស្នេហា៖ នេះ​ជា​វិធី​ហួស​សម័យ តែ​ពិតជា​មានន័យ​ខ្លាំង​ណាស់​សម្រាប់​បុរស៕

ប្រភព៖ Womanitely ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម