២០១៧ គួរ​លេង​គូល័រ​ភ្នែក​បែប​ណា?

  • 2017-02-07 05:04:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រីៗ​យើង​បើ​ Make up ​អត់​ស្អាត​គឺ​មុខមិន​ស្រស់​ទេ​ ហើយ​គិត​ជាង​គេ​លើ​ការ​ប្រើ​គូល័រ​​ភ្នែក​ ធ្វើ​​ម៉េច​ឲ្យ​តែ​​សម ស្អាត គឺ​ញញឹម​បិទ​មាត់​មិន​ជិត​ទេ​។ មក​ដល់​២០១៧​ហើយ​គួរ​លេង​ពណ៌​ភ្នែក​ម៉េច​ទើប​ស្អាត​ដេញ​ទាន់​សម័យ​កាល?

​​ តាម​ការឲ្យដឹងពីបង​ស្រី​យ៉ា​ដែល​ជា​អ្នក​ផាត់​មុខ​ធ្វើ​សក់​បាន​ប្រាប់​កញ្ញា​ថា​ សម្រាប់​អ្នក​​និយម​​ផាត់​មុខបែប​សិចស៊ី ​គឺ​ប្រើ​ពណ៌​ខ្មៅ ប្រផេះ​ក្រ​ម៉ៅ​ ផាត់​ឲ្យ​ចេញ​ទម្រង់​​រាង​កាច​ រួច​បន្ថែម​ស្រមោល តែ​កុំ​ភ្លេច​ហាយ​ឡាយ​ត្រង់​​គល់​ភ្នែក​ពណ៌​មាស ដើម្បី​ឲ្យ​កាន់​តែ​លេច​ធ្លោ ការ​លេង​ស្ទីល​បែប​នេះ ​គឺពេញ​និយម​ខ្លាំង​។

ចំណែកយុវតី ស្រី​កាវិញយល់ថា ភ្នែក​ជា​ផ្នែក​សំខាន់ «សម្រាប់​ខ្ញុំ​ចូល​ចិត្ត​លេងពណ៌​ត្របក​ភ្នែក​បែប​រាង​ក្រ​ម៉ៅ អាច​ស្វាយ​ដិត​លាយ​ខ្មៅ​ ខៀវចាស់ ឬ​ពណ៌​ខ្មៅ​លាយ​ទឹកមាស​ជា​ដើម»។

ងាកមកម្ចាស់​ហាង ស្រីល័ក្ខ Make Up បង្ហើបថា បច្ចុប្បន្ន​នេះ​ស្រីៗ​គេ​ស្រលាញ់​ការ​ផាត់​មុខ​ស្ដើង​ៗ គេ​ច្រើន​និយម​ផាត់​ភ្នែក​ឲ្យ​ស៊ី​និង​ពណ៌​ក្រែម គូល័រ​ផាត់​ភ្នែក​ត្រូវ​ប្រយ័ត្ន​មែន​ទែន​ ត្រូវ​មើល​លើ​ទម្រង់​មុខ​ភ្ញៀវ​ ជៀស​វៀង​ការ​ផាត់​ក្រាស់​ខ្លាំង ដែលធ្វើឲ្យ​បាត់​​សម្រស់​​ដែល​មាន​ពី​ធម្មជាតិ។

​អះអាងមិនខុសពីម្ចាស់ហាងលើប៉ុន្មានទេ ​ស្រី​និចដែល​ជា​និ​សិត្ស​ឆ្នាំ​ទី២​ ប្រាប់ថា ខ្ញុំ​ចូល​ចិត្ត​លេង​ពណ៌​ភ្នែក​បែប​​ស្ដើង​ៗ ដូច​ពួក K-pop មើល​ទៅ​ Cute បែប​នារី​សម័យ​ថ្មី មិនចូលចិត្តពណ៌ចាស់ៗដិតៗទេ។

ចុះ​ស្រី​ៗ​គ្នា​យើង​ដ៏​ទៃ​ផ្សេង​ទៀត​ចូលចិត្តពេលគូល័រភ្នែកបែបណាដែរ?

​​​​​

អត្ថបទៈ តាំង ដាលីន

អត្ថបទពេញនិយម