ចង់​បាន​សង្សារ​ជា​បុរស​បរទេស ​ស្រី​ៗ​ត្រូវ​ធ្វើ​តាម​វិធី​ទាំង​ ៣ នេះ

  • 2017-02-04 04:56:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​មិន​ប្រាកដ​ថា​ស្រលាញ់​តែ​ជនជាតិ​ឯង​នោះ​ទេ ​ដោយ​មាន​ខ្លះ​ក៏​ចង់​បាន​ប្ដី​ជា​ជនជាតិ​បរទេស​ផង​ដែរ ​ដើម្បី​ទទួល​បាន​កូន​កើត​មក​ស្អាត ​ហើយ​ខ្លះ​ទៀត​តម្រូវ​តាម​ចិត្ត​គ្រួសារ​។ ដូច្នេះ​ហើយ​តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ខ្លះ ​ដើម្បី​អាច​រួមរស់​ជាមួយ​គេ​បាន? សូម​មើល​តាម​វិធី​ខាង​ក្រោម​នេះ៖

១.កុំ​ខ្លាច​និយាយ​ពាក្យ​ត្រង់

ការ​ពិត​ទៅ​បរទេស​ចូល​ចិត្ត​និយាយ​អ្វី​ដែល​ត្រង់​ៗ​ខ្លាំង​ណាស់ ​បើ​ថា​ស្រលាញ់​គឺ​ស្រលាញ់ ​មិន​ស្រលាញ់​គឺ​មិន​ស្រលាញ់​ហើយ។ ដូច្នេះ​ហើយ​បើ​សិន​ជា​អ្នក​ចង់​ស្រលាញ់​ជនជាតិ​បរទេស​ត្រូវ​តែ​ហ៊ាន​និយាយ​ពាក្យ​ស្រលាញ់​ទៅ​កាន់​គេ​ត្រង់​តែ​ម្ដង។

រូបតំណាង

**២.រៀន​ភាសា​របស់​គេ**

បើ​ស្រលាញ់​ប្រុស​អស់គ្លសត្រូវ​រៀន​ភាសាអង់គ្លេស ​ហើយ​បើ​ស្រលាញ់​អេស្ប៉ាញ​រៀន​អេស្ប៉ាញ​ទៅ ​ទើប​ងាយ​ស្រួល​ទាក់ទង​គ្នា ជា​ពិសេស​នៅ​ពេល​ដែល​ទៅ​ជួប​គ្រួសារ​គេ​តែ​ម្ដង។

៣.ត្រូវ​បើក​ចិត្ត​ឱ្យ​ទូលាយ

បើ​ស្រលាញ់​បរទេស អ្នក​ត្រូវ​តែ​រៀន​បើក​ចិត្ត​ឱ្យ​ទូលាយ ​ទទួល​ស្គាល់​អ្វី​ដែល​មិន​ធ្លាប់​ជួប​ពី​មុន​មក ព្រោះ​ថា​បរទេស​ជូន​កាល​គ្រាន់​តែ​ជា​មិត្ត​ទេ តែ​ជិតស្និទ្ធ​ខ្លាំង​ណាស់។ ដូច្នេះ​ហើយ ប្រសិន​ណា​បើ​មាន​ចិត្ត​ប្រចណ្ឌ​ច្រើន នោះ​អាច​នឹង​ធ្វើ​ឱ្យ​ខូច​ការ​ក៏​ថា​បាន។

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ទ្រី រ៉ាវី