ហេង កញ្ញា មិនខ្វល់នឹងជីវភាពព្រោះចង់លើកកម្ពស់ការប្រើប្រាស់ភាសាជាតិ
- 2017-02-02 07:40:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេង កញ្ញា មិនខ្វល់នឹងជីវភាពព្រោះចង់លើកកម្ពស់ការប្រើប្រាស់ភាសាជាតិ
ហេង កញ្ញា ជាគរុនិស្សិតកម្រិតឧត្តមនៅវិទ្យាស្ថានជាតិអប់រំនិងជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញអក្សរសាស្រ្តខ្មែរនៅពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជ។ មុនពេលប្រលងជាប់ជាគរុសិស្សកម្រិតឧត្ដម ហេង កញ្ញា ធ្លាប់មានបទពិសោធន៍ជាអ្នកអប់រំកុមារតូចឲ្យមានចិត្តស្រលាញ់ និងយកចិត្តទុកដាក់ចំពោះភាសាខ្មែរ។
គរុនិស្សិតរូបនេះមានឆន្ទៈខ្ពស់ក្នុងលើកស្ទួយអក្សរសាស្រ្តខ្មែរ ស្របពេលដែលសាធារណៈមតិទទួលស្គាល់ថា អក្សរសាស្ត្រខ្មែរបានធ្លាក់ចុះកិត្យានុភាពរបស់ខ្លួន ក្នុងពេលដែលនិន្នាការប្រកួតប្រជែងដណ្ដើមទីផ្សារការងារនៅកម្ពុជា ត្រូវការភាសាបរទេសជាអាទិភាពជាង។
យុវវ័យនិងកូនខ្មែរជំនាន់ក្រោយសឹងតែមិនមានឱកាសច្រើនក្នុងការបានឃើញការសរសេរ ឬប្រើភាសាជាតិក្នុងបែបផែនត្រឹមត្រូវឲ្យបានទៀងទាត់ ដោយសាររនាំងនៃវិសាលភាពឌីជីថលដែលមិនមានអំណោយផលច្រើន ដល់ការប្រើប្រាស់ខេមរយានកម្មក្នុងកម្រិតខ្ពស់។
នៅក្នុងបទសម្ភាសន៍ថ្ងៃអាទិត្យនេះ អ្នកទស្សនានឹងបានយល់ពីមូលហេតុដែលស្ត្រីខ្មែររូបនេះព្យាយាមចង់ឲ្យផ្នែកដ៏សំខាន់នៃអាជីពរបស់នាង អាចរួមចំណែកលើកកម្ពស់ការប្រើប្រាស់ភាសាជាតិឲ្យបានត្រឹមត្រូវ និងផុលផុសក្នុងមជ្ឈដ្ឋានទូទៅ នៅលើទំព័រ "៣០ដេលី" វេលាម៉ោង១១ព្រឹក។ កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា!៕