១១ឃ្លា​ជំរុញ​ទឹក​ចិត្ត និង​មាន​ន័យជ្រៅ​​របស់​អ្នក​ស្រី Ellen

  • 2017-01-31 07:18:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Ellen DeGeneres វ័យ ៥៩ឆ្នាំ​គឺ​ជា​តារា​កំប្លែង​ស្រី​ដ៏​មាន​កេរ្តិ៍​ឈ្មោះ និង​ឥទ្ធិពល​មួយ​រូប​លើ​ពិភពលោក។ ក្រៅ​ពី​ធ្វើ​ឲ្យ​គ្រប់​គ្នា​សើច​សប្បាយ​តាម​រយៈ​កម្មវិធី “The Ellen DeGeneres Show” និង​វេទិកា​ផ្សេង​ៗ​ទៀត Ellen មាន​តួនាទី​ជា​ច្រើន​ទៀត​ដូចជា ជា​បុគ្គល​គំរូ​សម្រាប់​សហគមន៍ LGBT (ក្រុម​ស្រឡាញ់​ភេទ​ដូច​គ្នា) អ្នក​ស្រឡាញ់​សត្វ និងជា​អ្នក​ស្នេហាជាតិ​មួយ​រូប។ ខាង​ក្រោម​នេះ​គឺ​ជា​ពាក្យ​​សម្ដី​១០​ឃ្លា​ដ៏​មាន​ន័យ​របស់​អ្នក​ស្រី៖

១. ខ្ញុំ​សួរ​មនុស្ស​គ្រប់​គ្នា​ហេតុអី​ពួក​គេ​ដាក់​តាំង​រូប​ក្បាល​ក្ដាន់​លើ​ជញ្ជាំង។ ពួក​គេ​តែង​ឆ្លើយ​ថា​ដោយ​សារ​វា​ជា​សត្វ​ដ៏​ស្អាត។ តែ​សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​ម្ដាយ​ខ្ញុំ​ស្រស់​ស្អាត ហើយ​ខ្ញុំ​ក៏​ដាក់​តាំង​រូប​គាត់។

២. រូប​រាង​ខាង​ក្រៅ​របស់​អ្នក មិន​ធ្វើ​ឲ្យ​អ្នក​អស្ចារ្យ​អ្វី​ឡើយ។ ខ្ញុំ​ចង់​បាន​ន័យ​ថា ខ្ញុំ​កាត់​សក់​ប្រុស និង​ស្លៀក​ខោប្រុស​​យូរ​ហើយ ប៉ុន្តែ​មិន​ដែល​ឃើញ​កើត​អី​ផង។

៣. ខ្ញុំ​មិន​បាន​រៀន​ដល់​សាកលវិទ្យាល័យ​ណា​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចង់​បាន​ន័យ​ថា​អ្នក​កំពុង​តែ​ខ្ជះខ្ជាយ​ពេល​វេលា និង​លុយ​នោះ​ដែរ ប៉ុន្តែ​ឃើញ​ទេ ខ្ញុំ​ក៏​អាច​ក្លាយ​ជា​តារា​ល្បី។

៤. អ្វី​ៗ​នឹង​កាន់​តែ​ល្អ ចិត្ត​មនុស្ស​ក៏​នឹង​ផ្លាស់​ប្ដូរ ហើយ​អ្នក​ត្រូវ​តែ​នៅ​រស់ ដើម្បី​បាន​មើល​វា។

៥. ពេល​ខ្លះ​អ្នក​ទទួល​បាន​ក្រូច​ឆ្មារ (បញ្ហា) ​ពី​ជីវិត តែ​ការ​ពិត​វា​អាច​ជា​ក្រូច​ធម្មតា​ (សំណាង) ក៏​ថា​បាន។

៦. ជីវិត​គឺ​ត្រូវ​តែ​មាន​ស្មើ​គ្នា រវាង​ល្អ​និង​អាក្រក់ ខ្ពស់​ហើយ​និង​ទាប។

៧. ជីវិត​ខ្លី​ណាស់។ បើ​មិន​ជឿ​ខ្ញុំ​និយាយ​ទេ អាច​សួរ​មេអំបៅ​បាន។ ជីវិត​របស់​វា​ជា​មធ្យម​រស់​បាន​ត្រឹម​តែ ៥ទៅ​១៤​ថ្ងៃ​ប៉ុណ្ណោះ។

៨. អ្វី​ដែល​គ្រប់​គ្នា​គួរ​ដឹង​នោះ​គឺ សុភមង្គល​ពិត​ប្រាកដ គឺ​សុភមង្គល​ដែល​យើង​រក​បាន​ដោយ​ខ្លួន​ឯង និង​ដើម្បី​ខ្លួន​ឯង។

៩. ៥យ៉ាង​ដែល​ខ្ញុំ​ឲ្យ​តម្លៃ​គឺ ភាព​ស្មោះត្រង់ ភាព​ស្មើ​គ្នា ភាព​សប្បុរស ការ​ចេះ​អាណិត​អាសូរ​អ្នក​ដទៃ ការ​ធ្វើ​ដាក់​អ្នក​ដទៃ​ដូច​អ្វី​ដែល​អ្នក​ចង់​ឲ្យ​គេ​ធ្វើ​មក​លើ​អ្នក និង​ការ​ជួយ​អ្នក​ដែល​កំពុង​ត្រូវ​ការ​ជំនួយ។

១០. បើក​ចិត្ត​រៀន​សូត្រ​មេរៀន​ថ្មី​ៗ បើ​ទោះ​ជា​វា​ផ្ទុយ​គ្នា​ពី​មេរៀន​ចាស់​ដែល​អ្នក​រៀន​ម្សិលមិញ​ក៏​ដោយ។

១១. ឈុត​ឆាក​កំប្លែង​ភាគ​ច្រើន គឺ​ការ​សើច​ដោយ​សារ​ការ​លំបាក​របស់​អ្នក​ដទៃ។ ខ្ញុំ​យល់​ថា​ធ្វើ​ដូច្នេះ វា​ដូច​ជា​ការ​ធ្វើ​បាប​អ្នក​ដទៃ​ច្រើន​ជាង។ ដូច្នេះ​ខ្ញុំ​ចង់​ក្លាយ​ជា​ឧទាហរណ៍​បង្ហាញ​ថា អ្នក​អាច​កំប្លែង និង​ធ្វើ​ល្អ មានន័យថា​ធ្វើ​ឲ្យ​អ្នក​ដទៃ​សើច​បាន​ដោយ​មិន​ធ្វើ​ឲ្យ​នរណា​ម្នាក់​ឈឺចាប់ ៕

ប្រភព៖ Storypick

ប្រែសម្រួលៈ វ៉ាន់ថន