ចង់លាបពណ៌សក់ឲ្យស៊ីនឹងស្បែកយើង ធ្វើម៉េច?
- 2017-01-31 04:24:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់លាបពណ៌សក់ឲ្យស៊ីនឹងស្បែកយើង ធ្វើម៉េច?
នៅពេលជ្រើសរើសពណ៌សម្រាប់លាបសក់ម្តងៗពិបាកបំផុត បារម្ភខ្លាចតែមិនស្អាត លាបហើយមិនស៊ីនឹងនឹងសម្បុរស្បែក។ ដូច្នេះដើម្បីកុំឲ្យជ្រើសរើសពណ៌ខុស អ្នកត្រូវយកចិត្តទុកដាក់ទៅលើចំណុចមួយចំនួនមុខនឹងសម្រេចចិត្តលាបពណ៌ទាំងនោះ។
- មើលពណ៌សម្បុររបស់ខ្លួនអ្នក៖
ប្រសិនជាអ្នកចង់ឲ្យពណ៌សក់របស់អ្នកស៊ីជាមួយនឹងស្បែក អ្នកត្រូវពិនិត្យមើលស្បែកខ្លួនឯង។ ត្រូវដឹងថាស្បែកអ្នកខ្មៅ អ្នកមិនអាចលាបសក់ពណ៌ទឹកមាសនោះទេ វាមិនស័ក្តិសមឡើយ។ ម្យ៉ាងវិញទៀត ប្រសិនជាអ្នកមានសម្បុរ ស ក៏អ្នកមិនអាចលាបសក់ពណ៌ខ្មៅដែរ។
- តើសក់ធម្មជាតិរបស់អ្នកពណ៌អ្វី?៖
នេះជាសំណួរដែលមានសារៈសំខាន់ ជាពិសេសនៅពេលដែលអ្នកលាបសក់លើកដំបូង។ បើសិនជាសក់ធម្មជាតិរបស់អ្នកពណ៌ក្រម៉ៅ អ្នកមិនគួរលាបសក់ពណ៌មាសនោះទេ។ មូលហេតុដោយសារតែគេត្រូវដាក់ពណ៌ខ្លាំងលើសក់អ្នក ដែលអាចធ្វើឲ្យខូចសក់។ បើសក់អ្នកពណ៌ខ្មៅធម្មជាតិ អ្នកត្រូវជ្រើសរើសពណ៌ភ្លឺជាងសក់អ្នក២ដង។
- ការលំបាកក្នុងការថែទាំ៖
គំនិតល្អគឺត្រូវគិតថាតើអ្នកគួរថែទាំពណ៌សក់របស់អ្នកយ៉ាងណាក្រោយពេលលាបរួចដើម្បីសក់នៅតែភ្លឺលោង។ សក់ពណ៌ក្រហមគឺពិបាកជាងគេបង្អស់ វាងាយនឹងជ្រុះអស់ពណ៌ ហើយ បែកចេញពណ៌ផ្សេងដែលមិនស្អាត។ មួយវិញទៀត បើលាបពណ៌ទឹកមាសនឹងធ្វើឲ្យឆាប់ខូចសក់ជាងគេ ។ យកល្អ អ្នកគួរជ្រើសរើសពណ៌ណាដែលខ្លាំងជាងសក់អ្នកបន្តិចប៉ុណ្ណោះ។
- តើអ្នកស្រលាញ់ពណ៌ហ្នឹងឬទេ?
នារីភាគច្រើនប្តូរពណ៌សក់ដោយសារមានការវិវត្តពណ៌មួយឆាំ្នៗ នេះជាមូលហេតុធំបំផុតក្នុងការធ្វើខូចសក់។ មុនពេលដែលអ្នកសម្រេចចិត្តថាចង់លាបពណ៌អី ត្រូវប្រាកដថាអ្នកស្រលាញ់ពណ៌នោះ អ្នកមិនគួរប្តូរពណ៌សក់ដោយសារតែអ្នកផ្សេងថានោះទេ លាបពណ៌ដែលយើងស្រលាញ់ អ្នកនឹងមានអារម្មណ៍រីករាយ។
ប្រភព៖ Youqueen