វិធី​ស្លៀកពាក់​​​ ៦ បែប​ធ្វើ​ឲ្យ​​ស្រី​ៗ​នៅតែ​សិចស៊ី​ បើ​ទោះ​ជា​មាន​ផ្ទៃ​ពោះ​ក៏​ដោយ

  • 2017-01-31 03:19:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​មួយ​ចំនួន​បាត់បង់​សម្រស់​អស់​ពេល​មាន​ពពោះ។ តែ​កុំ​បារម្ភ កញ្ញា នឹង​បង្ហាញពី​វិធី​ធ្វើ​ឲ្យ​អ្នក​ម្ដាយ​គ្រប់​រូប​នៅតែ​សិចស៊ី​ទោះ​ជា​មាន​ផ្ទៃ​ពោះ​ក៏​ដោយ៖

១.ជ្រើសរើស​ក្រណាត់​ទន់​ៗ

ពេល​ពពោះ​អ្នក​គួរ​ស្លៀក​សំលៀកបំពាក់​ធ្វើ​មក​ពី​ក្រណាត់​ទន់​ៗ ទើប​ទម្រង់​ដង​ខ្លួន​អ្នក​បញ្ចេញ​មក​ទាំងអស់។ ​សាច់​ក្រណាត់​ទន់​ៗ ហើយ​យឺត​បែប​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទារក និង​ម្ដាយ​ឡើយ។

២.កុំ​ខ្លាច​នឹង​បង្ហាញ

ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​នេះ អ្នក​ម្ដាយ​ជាច្រើន​បាន​ជ្រើស​យក​ការ​ស្លៀកពាក់​បែប​លាក់​បាំង​ជាមួយ​នឹង​អាវ​ធំ ឬ​រ៉ូប​ពោះ​ធំ។ តែ​អ្នក​គួរ​តែ​បង្ហាញ​ភាព​សិចស៊ី​តាមរយៈ​ក្នុង​ស្លៀកពាក់​រឹប​រាង ឬ​ស្លៀក​ប៊ីគីនី​ពេល​ទៅ​លេង​សមុទ្រ​ទើប​ជា​ការ​ត្រឹមត្រូវ។

៣.បោះ​ចោល​ស្ទីល​ចាស់​ៗ

មិន​គួរ​ធ្វើ​ខ្លួន​តាម​របៀប​ពី​មុន​ឡើយ តែ​ត្រូវ​ផ្លាស់ប្ដូរ​ស្ទីល​ធ្វើ​ខ្លួន​ឲ្យ​ប្លែក​ពី​ពេល​មិន​ទាន់​មាន​ផ្ទៃពោះ។ ទើប​យើង​មើល​ទៅ​ស្អាត ជាង​ពេល​នៅ​ពោះ​ទំនេរ។

៤.ពាក់​ស្បែកជើង​រាប​ស្មើ

ស្បែកជើង​រាបស្មើ​គឺជា​គ្រឿង​បន្ថែម​ភាព​សិចស៊ី​ខ្លាំង​ជាង​ស្បែកជើង​កែង។ ព្រោះ​ថា​ស្បែកជើង​រាបស្មើ​អាច​ពាក់​បាន​គ្រប់​សំលៀកបំពាក់។

៥.មិន​គួរ​ចោល​ខោ​ខោវប៊យ

នរណា​ថា​ស្រី​ៗ​មាន​ផ្ទៃ​ពោះ​ស្លៀក​ខោ​ខោវប៊យ​មិន​សម នោះ​គឺជា​រឿង​មិន​ត្រឹម​ត្រូវ​ទេ។ ​ខោ​ខោវប៊យ​ដែល​ស្ត្រី​ពពោះ​ជ្រើសរើស​យក​មក​ស្លៀក​ដូច​ខោ​ខោវប៊យ​ធម្មតា​ដែរ ទាស់​ត្រង់​ស្ត្រី​មាន​ផ្ទៃពោះ​គេ​មាន​សាច់​ក្រណាត់​ជាប់​ខោ​លើក​ផុត​ពោះ។

៦.ខោអាវ​ក្នុង​គឺជា​វត្ថុ​ចាំបាច់​បំផុត

ស្ត្រី​ជាច្រើន​បាន​បោះបង់​ខោអាវ​ក្នុង​ចោល ព្រោះ​តែ​មាន​ភាព​ស្អុះស្អាប់។ តែ​វា​ជា​វិធី​ដែល​ធ្វើឲ្យ​ខ្លួន​យើង​មើល​ទៅ​រយីករយាក​ទៅវិញ​ទេ។ អាវ​ក្នុង​អាច​ជួយ​លើក​សម្រស់​ដើមទ្រូង​ឲ្យ​នៅ​ហាប់​ណែន រីឯ​ខោ​ក្នុង​អាច​យោង​ត្រគាក​ឲ្យ​មើល​ទៅ​នៅតែ​មូល​ក្លំ។ ដូចនេះ​មិន​គួរ​ចោល​វា​ទេ៕

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ទ្រី រ៉ាវី