រឿង​៦​យ៉ាង​ដែល​អ្នក​មិន​ដឹង​ពីស្ត្រី​រាំ​របាំ​បាឡេ

  • 2017-01-30 03:45:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យើង​ធ្លាប់ដឹងហើយ​ថា​អ្នក​រាំ​របាំ​បាឡេ​​មាន​ដង​ខ្លួន​ទន់​ ពូកែ​ទប់​លំនឹង​ និង​រាំ​ចុង​ជើង​ជា​ដើម។​ តែ​នៅ​មាន​រឿង​មួយ​ចំនួន​ទៀត​ដែល​យើង​មិន​ដឹង​​ពី​ជីវិត​ស្ត្រី​​របាំ​ទាំង​នោះ។​ ​​

១. ការ​រង​របួស​មិន​មែន​ជា​រឿង​ចម្លែក​ទេ​៖ ដោយ​សារ​តែ​វា​ជា​ជំនាញ​មួយ​​ពិបាក​ហ្វឹកហាត់​ ដូចនេះ​គ្រោះ​ថ្នាក់​តែង​កើត​មាន​​សម្រាប់​អ្នក​រាំ​។ របួស​​អាច​នាំ​ទៅ​ដល់​ការ​បាត់​បង់​អាជីព​ បើ​មិន​បាន​ព្យាបាល​ត្រឹមត្រូវ​។​ ដូច្នេះ​ហើយ ​អ្នក​រាំ​ទាំង​នោះ​តែង​តែ​ទៅ​ពិនិត្យ​រាង​កាយ​របស់​គេ​ជា​និច្ច​។​

២. ១២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​គឺ​ជា​ច្បាប់​សម្រាប់​ថ្ងៃ​ធ្វើ​ការ៖ ពួក​គេ​ត្រូវ​រៀន​​ធម្មតា​នៅ​ពេល​ព្រឹក​ បន្ទាប់​មក​ត្រូវ​វឹក​ហាត់, សម​, ស្លៀកពាក់, ធ្វើ​សក់ និង​​ផាត់​មុខ​​ មុន​ពេល​ចេញ​សម្ដែង​ជាប្រចាំ​ថ្ងៃ។

៣. ថ្ងៃ​ចុង​សប្ដាហ៍​គឺ​រឹត​តែ​យ៉ាប់​ទៅ​ទៀត៖ ពួក​គេ​អាច​ត្រូវ​សម្ដែង​ពេញ​ចុង​សប្ដាហ៍​តែ​ម្ដង។

៤. ត្រូវ​តែ​រហ័ស៖ មាន​ពេល​ខ្លះ​អ្នក​រាំ​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​សំលៀក​បំពាក់​ភ្លាមៗ​ដើម្បី​សម្ដែង​២​តួ​អង្គ​ផ្សេង​​គ្នា។

៥. ​​បាន​លុយ​ច្រើន៖ ពួក​គេ​អាច​ទទួល​បាន​ចន្លោះ​ពី​ $ ១,១០០​ ទៅ $ ២, ១០០ ក្នុង​មួយ​សប្ដាហ៍​អាស្រ័យ​ទៅ​តាម​កុងត្រា ឬប្រទេសនីមួយៗ។​ វា​​ស័ក្តិសម​ព្រោះ​អាជីព​នេះ​មិន​ស្ថិតស្ថេរ​យូរ​នោះ​ទេ។​ ពួក​គេ​អាច​រាំ​បាន​តែ​ពេល​នៅ​ក្មេង​ប៉ុណ្ណោះ។

៦. របាំ​បាឡេ​មិន​មែន​រឿង​តែ​មួយ​ដែល​ពួក​គេ​ធ្វើ​នោះ​ទេ៖ ដោយ​សារ​តែ​អ្នក​រាំ​ទាំង​នោះ​ដឹង​ថា​របរ​​​នេះ​​មិន​ស្ថិតស្ថេរ​​​យូរ​​ ពួក​គេ​ក៏​រៀន​ជំនាញ​ផ្សេង​ៗ​ដែរ​៕

ប្រភព៖ Cosmopolitan ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទថ្មី