ចង់​បាន​គូទ​ធំ​?​ វិធី​ទាំង​នេះ​​ជួយ​បាន និយាយ​មែន​ណា៎!

  • 2017-01-26 07:48:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដែល​​​ចាប់​អារម្មណ៍​ចំណុច​មួយ​នេះ​ទេ​? «គូទ» ​ជា​កន្លែង​ដ៏​ទាក់​ទាញ​ និង​គួរ​ឲ្យ​ក្នាញ់​បំផុត​របស់​មនុស្ស​ស្រី​។​ អ្នក​មានគូទធំប្រាកដជាមានមោទនភាពមិនខាន តែសម្រាប់​អ្នក​​​គូទ​តូចវិញ ​កុំ​អាល​អស់​សង្ឃឹម​។​ មក​អនុវត្ត​វិធីទាំង​នេះ​សិន៖

ដំបូង​​ត្រូវ​យល់​ទាំង​អស់​គ្នា​សិន​ថា​ មាន​វិធី​២យ៉ាង​​​ដែល​អាច​ជួយ​បាន ​គឺ​ញ៉ាំ​អាហារ​ និង​ហាត់​ប្រាណ​ឲ្យ​បាន​ត្រឹម​ត្រូវ​។​ ចំណុច​ទាំង​២នេះ​គឺ​សំខាន់​ដូច​គ្នា​ មិន​អាច​ចោល​មួយ​ណា​បាន​ទេ។​ ​​​

អាហារ​

​ចង់​បាន​គូទ​ធំ​ដោយ​ញ៉ាំ​អាហារ​មិន​ត្រឹម​ត្រូវ​ គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ តែ​ក៏​មិន​គួរ​ញ៉ាំ​ច្រើន​លើសលប់​ពេក​ដែរ។​

១. ប្រូ​តេ​អ៊ីន៖​ ​រួម​មាន​ ពង់​ទា, សាច់​មាន់, សណ្ដែក,សាច់​ក្រហម, ត្រី​ទីឡាបយ៉ា​, ត្រី​ធូណា​ និង​ត្រី​មួយ​ចំនួន​ទៀត​។

២. អាហារ​មាន​ជាតិ​កាបូអ៊ីដ្រាត៖ អង្ករសម្រូប, គ្រាប់​ធញ្ញជាតិ និង​ដំឡូង​ជាដើម។​ ពួក​វា​ជំនួយ​ដល់​សាច់​ឲ្យ​ណែន​ល្អ។​

៣. បន្លែ និង​ផ្លែឈើ៖​ ញ៉ាំផ្លែឈើយ៉ាង​ហោច​ណាស់ក៏​ឲ្យ​បាន​មួយ​ផ្នែក​តូច​​រាល់​ថ្ងៃ​ដែរ។​ ​ចំណែកបន្លែវិញមានដូចជា ខាត់ណា និង​បន្លែ​បៃតង​ផ្សេង​ទៀត។ ខុស​ពី​អាហារ​ផ្សេង​ យើង​អាច​ញ៉ាំ​បន្លែច្រើន​តាម​ចិត្ត​ចង់។​ ​​

ហាត់​ប្រាណ

​ញ៉ាំ​អាហារ​តែ​មួយ​មុខ​ នឹង​មិន​ឃើញ​ប្រសិទ្ធ​ភាព​ទេ​ គឺ​ត្រូវ​តែ​ហាត់​ប្រាណ។​

១. គេង​ពត់​ខ្លួន៖ គេង​លើ​កម្រាល​ ដាក់​ដៃ​ឲ្យ​ត្រង់​ហើយ​ពត់​ត្រគាក​ និង​ជង្គង់​​ឡើង​លើ។ គួរ​កន្ធែក​ជើង​ឲ្យ​ស្មើ​ប្រៀប​ជាមួយ​ទំហំ​ស្មា​របស់​យើង។​ បន្ទាប់​មក​យក​ដៃ​ម៉ាស្សា​បរិវេណ​គូទ តែ​ត្រូវ​ដាក់​ខ្នង​ឲ្យ​ត្រង់​ជានិច្ច។​ រក្សា​ការ​ធ្វើ​បែប​នេះ​ ២-៣ ​វិនាទី។​ ដក​ដង្ហើម​ចេញ​​​យឺត​ៗ​ពេល​លើក​ខ្លួន​ និង​ដក​ដង្ហើម​ចូល​វិញ​ពេល​ទម្លាក់​ខ្លួន​មក​ដល់​កម្រាល។

២. ហាត់​បែប​ពត់​ជើង៖ ឈរ​ឲ្យ​ត្រង់​ខ្លួន​ហើយ​កន្ធែក​ជើង​ បន្ទាប់​មក​ឈាន​ជើង​មួយ​ទៅ​មុខ​ ហើយ​បន្ទន់​ជង្គង់ទាំង​ពីរ​តែ​កុំ​ឲ្យ​ហួស​ ៩០ ដឺក្រេ​។ ​ត្រូវ​ផ្លាស់ប្ដូរ​ជើង​ម្ដង​មួយៗ​ តែ​ត្រូវ​​​រក្សា​ដងខ្លួន​ឲ្យ​ត្រង់​ជា​និច្ច៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម