បញ្ហាទ្វារមាសមានក្លិនមិនល្អ សាកវិធី ១០ យ៉ាងងាយៗនេះមើល៍!
- 2017-01-20 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាទ្វារមាសមានក្លិនមិនល្អ សាកវិធី ១០ យ៉ាងងាយៗនេះមើល៍!
ក្លិនមិនល្អ ពិតជាគួរឲ្យខ្មាសណាស់! មិនដឹងគួរធ្វើយ៉ាងណា? កុំបារម្ភ! វិធីទាំងនេះអាចជួយបាន៖
១. ដំបូង រកមូលហេតុសិន៖ ត្រូវរកមើលសិនថាក្លិនចេញមកកន្លែងណា? ជួលកាល ក្លិនអាចបណ្ដាលមកពីរដូវ, ញើស, ឬ ការប្រែប្រួលអ័រម៉ូន។
២. អាការៈដែលធ្វើឲ្យមានក្លិន៖ ការឈឺចាប់ឬចេញកន្ទួលក្រហម លើទ្វារមាសអាចកើតចេញពីខោទ្រនាប់មិនស្អាត ឬទឹកអប់ដែលយើងប្រើ។ គួរយកចិត្តទុកដាក់លើចំណុចតូចៗទាំងនេះផង។
៣. រក្សាសំណើមក្នុងខ្លួន៖ ផឹកទឹកពី ៨ ទៅ ១០កែវក្នុង១ថ្ងៃព្រោះវាអាចជួយច្រានជាតិពុលចេញពីក្នុងខ្លួន ព្រមទាំងជួយរក្សាតុល្យភាពខ្លួនប្រាណទៀតផង។
៤. រក្សាអនាម័យ៖ ពេលអាកាសធាតុក្ដៅហើយយើងមិនសូវបានងូតទឹកក៏អាចបណ្ដាលឲ្យមានក្លិនដែរ។ គួរងូតទឹក សម្អាតទ្វារមាសឲ្យបានស្អាត។
៥. ប្រើខ្ទឹមស៖ ធ្លាប់ឮពីមុនមកទេ? ខ្ទឹមអាចប្រឆាំងបាក់តេរីបានយ៉ាងពូកែ។ ដំខ្ទឹមស្រស់២-៣កំពឹស ហើយយកមកលាបនៅបរិវេណទ្វារមាសប្រហែលជា ១០ នាទី បន្ទាប់មកងូតទឹកសម្អាតចេញ។
៦. ទឹកដោះគោជូរ៖ ជួយគ្រប់គ្រងកម្រិត pH ដែលសម្រួលដល់ការគ្រប់គ្រងក្លិន។ ញ៉ាំ និងលាបវាក្នុងទ្វារមាសបន្ទាប់មកលាងចេញ។ រយៈពេលមួយអាទិត្យ អ្នកនឹងឃើញប្រសិទ្ធភាព។
៧. ញ៉ាំផ្លែក្រូច៖ អាចជាក្រូចឆ្មារ, ក្រូចពោធិ៍សាត់, ក្រូចថ្លុង ឬក៏ផ្លែម្នាស់ក៏បាន។ ពួកវាមានវីតាមីន C ខ្ពស់, ជួយដល់ប្រព័ន្ធភាពស៊ាំដែលប្រឆាំងក្លិនទ្វារមាសបាន។
៨. កុំញ៉ាំម្ហូបមួយចំនួន៖ ដូចជា អាហារហឺ, ខ្ទឹមបារាំង, ស្ពៃក្ដោប ឬខាត់ណា ព្រោះពួកវាធ្វើឲ្យកាន់តែមានក្លិន។
៩. ប្រើរមៀត៖ យករមៀតម៉ត់មួយស្លាបព្រាកាហ្វេ លាយជាមួយទឹកដោះគោមួយកែវ។ ញ៉ាំវាមុនពេលចូលគេងនឹងជួយបានយ៉ាងមានប្រសិទ្ធភាព។
១០. ដឹងថាពេលណាគួរទៅជួបគ្រូពេទ្យ៖ បើសិនជាព្យាយាមគ្រប់វិធីហើយនៅតែមិនបានផល រយៈពេលមួយសប្ដាហ៍ហើយ យើងគួរតែទៅជួបគ្រូពេទ្យ៕