ឃើញស្រីៗឥលូវស្លៀកពាក់ស្អាតៗ សមៗ គេជ្រើសរើសយ៉ាងម៉េច?ទៅទិញនៅណា?
- 2017-01-17 07:11:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញស្រីៗឥលូវស្លៀកពាក់ស្អាតៗ សមៗ គេជ្រើសរើសយ៉ាងម៉េច?ទៅទិញនៅណា?
ការស្លៀកពាក់ជារឿងចាំបាច់ជាពិសេសសម្រាប់ស្រីៗ។ មានគេធ្លាប់និយាយថា ស្ទីលស្លៀកពាក់របស់យើង ធ្វើឲ្យគេចាប់អារម្មណ៍យើងដោយមិនចាំបាច់ណែនាំខ្លួន។ ប៉ុន្តែបញ្ហានៅត្រង់ថា ពេលខ្លះមិនដឹងថាស្លៀកពាក់យ៉ាងម៉េចឲ្យសម។ ទៅទិញនៅឯណាឲ្យបានស្អាតដូចគេ ហើយអស់លុយតិច?
ទៅបារម្ភធ្វើអី ចាំកញ្ញាជួយ!! ថ្ងៃនេះ កញ្ញាបានទៅជួប និងសាកសួរ ស្រីៗយើងប៉ុន្មាននាក់ សុទ្ធតែស្អាតៗ និងពូកែរើសសម្លៀកបំពាក់។
ស្រីមុំ ពិធីការនី របស់ទូរទស្សន៍ PNN បានចែករំលែកនូវបទពិសោធន៍មួយចំនួនក្នុងការស្លៀកពាក់។ ស្រីមុំ ប្រាប់ថាជាទូទៅនាងចូលចិត្តទៅទិញខោអាវនៅផ្សារទំនើប Pencil ព្រោះនៅទីនោះសម្បូរម៉ូដស្អាត មានកូរ៉េ មានថៃ ពេលខ្លះទិញនៅតាមអនឡាញហើយមានពេលខ្លះទៀតធ្លោយចូលbrand brand នឹងគេដែរ។ កញ្ញាប្រាប់បន្តថា ការស្លៀកពាក់ជារឿងងាយស្រួល ប៉ុន្តែស្លៀកពាក់ឲ្យបានស្អាតនិងទាក់ទាញ គឺត្រូវមានភាពច្នៃប្រឌិតខ្ពស់ និងដើរឲ្យទាន់សម័យកាល។ ស្រីមុំលើកទឹកចិត្តឲ្យស្រីៗយើងឧស្សាហ៍មើលការបង្ហាញម៉ូដ ឬការស្លៀកពាក់របស់តារាៗ ព្រោះជាគន្លឹះសម្រាប់យើងក្នុងការរើសសម្លៀកបំពាក់ខ្លួនឯង។
មិនខុសពី ស្រីមុំ កញ្ញា សិទ្ធី ជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ បានឲ្យដឹងថា ឲ្យតែទិញខោអាវ គឺតម្រង់ទៅផ្សារpencil ហើយ។ ប៉ុន្តែឥលូវ រាងសម្បូរបែបបន្តិចដោយសារមានហាងអនឡាញច្រើន អញ្ចឹងពេលខ្លះគេងនៅតែផ្ទះ ក៏បានខោអាវនឹងគេដែរ ប៉ុន្តែប្រយ័ត្នក្នុងការកុំម្ម៉ង់ខោអាវតាមអនឡាញ ជៀសវាងការខកចិត្ត។
ដោយឡែក កញ្ញា សូលីតា បុគ្គលិកក្រុមហ៊ុនឯកជនមួយ បានប្រាប់យើងថា ផ្សារទួលទំពូង គឺជាកន្លែងដ៏ពេញនិយមសម្រាប់កញ្ញា។ ដោយសារនៅទីនោះមានទំនិញម៉ាកៗក្នុងស្រុក តែធូរថ្លៃ(ស្អាតហើយអស់តិចទៀត)។ហើយពេលសួរថា style ស្លៀកពាក់ស្អាតចឹងយកពីណាម៉ោ លីតាថា instagram ជាបណ្តុំកន្លែងម៉ូដសម្លៀកបំពាក់។ «ឲ្យតែឃើញស្អាត ចុចfollowទាំងអស់។ ឃើញគេស្អាតយូរៗ ចេះចង់ស្អាតនឹងគេហើយ»។ ប៉ុន្តែយ៉ាងណាក៏ដោយកញ្ញាបានបង្ហើបថា ចង់ស្លៀកពាក់ឲ្យបានស្អាត ដំបូងត្រូវដឹងពីរសនិយមខ្លួនឯង ថាចូលចិត្តរបៀបម៉េច រម្យទម ស៊ីវិល័យ ខ្យូតៗ-ល-។ ហើយចុងក្រោយត្រូវដឹងអំពីរូបរាងខ្លូនឯង ថាស្លៀកពាក់យ៉ាងម៉េចសម។
ទាំងនេះគឺជាការចែករំលែករបស់ស្រីៗយើងជុំវិញការស្លៀកពាក់។ អានហើយយល់យ៉ាងម៉េចដែរ? ដឹងឬនៅថាគួរទៅទិញនៅទីណា? នៅអត្ថបទក្រោយ កញ្ញានឹងបង្ហាញបន្តអំពីគន្លឹះផ្សេងទៀតក្នុងការស្លៀកពាក់។