នារីអភ័ព្វធ្លាប់គេហៅ«មេធ្មប់» វះកាត់ហើយស្អាតមិនគួរជឿ
- 2017-01-14 07:47:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីអភ័ព្វធ្លាប់គេហៅ«មេធ្មប់» វះកាត់ហើយស្អាតមិនគួរជឿ
កម្មវិធីទូរទស្សន៍ថៃ Let Me In Thainland រដូវកាលទី២ បានកែប្រែមុខមាត់ដ៏អាក្រក់ក៏ដូចជាជីវិតរបស់កញ្ញាម្នាក់មកស្រស់ស្អាតមើលហើយចង់ភ្លឹក។
កម្មវិធីនេះបានធ្វើការជ្រើសរើសបេក្ខនារីម្នាក់ឈ្មោះ ឌួងឡះឌី ផេនស្រីង៉ាម ក្នុងចំណោមបេក្ខជនមានមុខមាត់អាក្រក់ៗនានា មកវះកាត់ជូនមិនគិតប្រាក់ដោយក្រុមគ្រូពេទ្យថៃ និងកំពុងធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលទូទាំងប្រទេស។
ជីវិតអភ័ព្វជាមួយមុខមាត់ចាប់ផ្ដើមប្លែកទៅៗ ចាប់តាំងពីអាយុ ៧ឆ្នាំមកម្ល៉េះ ដោយធ្មេញ និងចង្កាលយទៅខាងមុខខ្លាំងមិនដឹងមូលហេតុ ធ្វើឲ្យនាងក្លាយជាមនុស្សខុសប្លែកក្នុងក្រសែភ្នែកមិត្តភ័ក្ដិនានា។ ក្រៅពីរឿងធ្មេញ និងថ្គាមមិនស្អាត វាបានធ្វើឲ្យជីវិតនាងត្រូវអ្នកជុំវិញខ្លួនមើលងាយ ដោយចាត់ទុកនាងជាមនុស្សចម្លែក គួរឲ្យស្អប់ខ្ពើម ហើយប្រដូចទៅនឹងមេធ្មប់ថែមទៀត។
បញ្ហាដែលនាងជួបប្រទះមាន៖
-ច្រមុះធំមិនសម ស្លាបច្រមុះបើកចំហធ្វើឲ្យមុខដូចមនុស្សប្រុស
-ភ្នែកមិនស្មើគ្នា
-ចង្កាវែង ហើយកោងទៅមុខម្ខាងខុសធម្មតា
-ធ្មេញច្រើនមិនសមនឹងរូបរាង និងលយមកមុខខុសគេឯង
-ថ្គាមក្រោមមិនស៊ីនឹងថ្គាមលើ ធ្វើឲ្យការទំពាអាហារពិបាក រហូតពេលខ្លះធ្វើឲ្យអាហាររំលាយមិនល្អបណ្ដាលឲ្យឈឺពោះជានិច្ច
-សម្បុរស្បែក និងផ្ទៃមុខស្រអាប់ ធ្វើឲ្យគេមើលទៅថាចាស់ជាងអាយុ
នៅក្នុងកម្មវិធីនេះ ស្រីង៉ាម បានផ្លាស់ប្ដូរមុខមាត់រាងកាយទាំងស្រុង និងរួចផុតពីពាក្យម៉ាក់ងាយផ្សេងៗ។ នាងបាននិយាយក្នុងកម្មវិធីថា "ពេលយើងគិតល្អ ធ្វើល្អ រឿងល្អៗនឹងកើតឡើងមកជាមួយយើងដូច្នោះដែរ"។
តាមប្រភព នាងត្រូវបានក្រុមគ្រូពេទ្យប្រចាំគ្លីនិក Meko ជាអ្នកទទួលបន្ទុកវះកាត់នៅចំណុចនានាដែលខ្វះចន្លោះរាប់ចាប់តាំងពីស្លាបច្រមុះ ខ្ទង់ច្រមុះ ភ្នែក រាងកាយ ធ្មេញ ចង្កា និងថ្គាមឲ្យស៊ីនឹងរូបរាង៕ សូមទស្សនារូបថតមុន និងក្រោយវះកាត់ខាងក្រោម៖