ចង់ធ្វើជំនួញជោគជ័យត្រូវបង្កើតទីផ្សារឲ្យបានមុនគេ

  • 2017-01-12 08:43:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកស្រី ឡុង​ ទេពធីតា គឺជា​អ្នកជំនួញ​វ័យក្មេង និងជាអ្នកឌីហ្សាញ​មានគំនិត​ច្នៃប្រឌិត​ខ្ពស់ ដោយបានកែច្នៃ​​​ស្បែក​ជើង​សង្រែក​ដ៏​សាមញ្ញ​ធម្មតា​ឲ្យ​ប្រែ​ក្លាយ​ទៅ​ជា​ស្បែក​ជើង​ដ៏​ស្រស់​ស្អាត​គួរ​ឲ្យ​ស្រឡាញ់ ជាមួយផ្កាកញ្ចុំ ឬបូកំណាត់ដែលមានភ្ជាប់ដោយគ្រាប់អង្កាំ​ផ្សេងៗ។

​ស្បែក​ជើង​ដែល​ច្នៃ​បង្កើត​ និង​ដាក់​លក់​លើ​ ​​page  ​ឈ្មោះ​​ថា​ Kick of your heels ​ទទួល​បាន​ការ​​និយម​ចូលចិត្ត​ពី​យុវតី​​​​សម័យ​ថ្មី​ត្បិត​មាន​​​ការ​​ច្នៃ​ប្រឌិត​ម៉ូដ​ថ្មីៗ​ ​និង​តម្លៃ​សមរម្យ។ អ្នក​ឌីហ្សាញ​រូប​នេះ​មាន​សុទិដ្ឋិ​និយម​ថា ក្នុង​នាម​ជា​អ្នក​ជំនួញ និង​អ្នក​រចនា​ម្នាក់ ត្រូវ​តែ​បង្កើត​ទីផ្សារ​ដោយ​ខ្លួន​ឯង មិន​មែន​ចាំ​ទាល់​តែ​មាន​ទីផ្សារ​ទេ។ ​លោក​ស្រី​​បញ្ជាក់​ថា​ ​កុំខ្លាច​ក្នុង​ការ​មាន​គូ​ប្រជែង គួរ​បង្កើត​គំនិត​ថ្មីៗ​ជានិច្ច​ព្រោះ​កាល​ណា​ដើរ​មុន​គេ​មួយ​ជំហាន​ទីផ្សារ​របស់​យើង​នៅ​តែ​មាន។

អ្នកស្រី យល់​យ៉ាង​ច្បាស់​ពី​ការ​ធ្វើ​ជំនួញ​ក្នុង​សម័យ​បច្ចេកវិទ្យា​នេះ ឲ្យ​សម​ស្រប​ទៅ​តាម​បរិបទ​រស់​នៅ​សព្វ​ថ្ងៃ ហើយ​ថែម​ទាំង​ជា​ស្រ្តី​ម្នាក់​តែ​មាន​ចក្ខុ​វិស័យ​វែង​ឆ្ងាយ។ នៅ​ថ្ងៃ​អាទិត្យ​នេះ អ្នកស្រី ឡុងទេពធីតា នឹង​មាន​វត្តមាន​ក្នុង​កម្មវធី Coffee ​Time ​នៅ​លើ​ទំព័រ​ "៣០ដេលី" វេលា​ម៉ោង​៨ព្រឹក ប្រសិន​ចង់​ដឹង​ពី​របៀប​ប្រើប្រាស់​សិល្បៈ​ច្នៃ​មកជា​ជំនួញ​អនឡាញ កុំ​ភ្លេច​រង់ចាំ​តាមដាន​ទាំងអស់​គ្នា!

 

អត្ថបទៈ ហ្សាលី