ចង់បានម្ហូបឆ្ងាញ់សម្រាប់គ្រួសារ ស្រ្តីមេផ្ទះគួរជៀសវាងកំហុសទាំងនេះ
- 2017-01-10 06:41:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានម្ហូបឆ្ងាញ់សម្រាប់គ្រួសារ ស្រ្តីមេផ្ទះគួរជៀសវាងកំហុសទាំងនេះ
មេផ្ទះគ្រប់រូបតែងព្យាយាមអស់ពីចិត្តពីកាយដើម្បីបានម្ហូបឆ្ងាញ់ៗសម្រាប់គ្រួសារ ប៉ុន្តែពេលខ្លះយើងបែរជាមិនចាប់អារម្មណ៍កំហុសសាមញ្ញៗមួយចំនួនដែលអាចប៉ះពាល់រស់ជាតិអាហាររបស់យើងទៅវិញ។ បើចង់បានម្ហូបឆ្ងាញ់ នារីៗកុំភ្លេចណា៎ ត្រូវជៀសវាងកំហុសទាំងនេះ៖
១.ដាក់សាច់ចម្អិនចូលគ្នាច្រើនក្នុងពេលតែមួយ៖ ត្រូវចាំថាបើចង់ឲ្យសាច់ឆ្អិនសព្វល្អគឺត្រូវទុកចន្លោះខ្លះក្នុងខ្ទះដើម្បីឲ្យកម្ដៅក្ដៅបានសព្វ។
២.ចៀនសាច់ដោយប្រើខ្ទះមិនខ្លោច៖ ខ្ទះប្រភេទនេះមិនល្អសម្រាប់ចៀនសាច់នោះទេ ជាពិសេសសាច់រាងក្រាស់ៗព្រោះវាមិនសូវបញ្ចេញកម្ដៅខ្លាំង។ គួរប្រើខ្ទះធម្មតាដែលចម្លងកម្ដៅល្អជាងបើចង់ជៀនសាច់ឲ្យឆ្អិនល្អហើយឆ្ងាញ់។
៣. ប្រើប្រេងអូលីវលើអាហារចៀន៖ ប្រេងអូលីវអាចបាត់បង់ជីវជាតិ និងចាប់ផ្ដើមឆេះពេលកម្ដៅឡើងខ្លាំងដែលអាចប៉ះពាល់រស់ជាតិ។ បើចង់ចៀន គួរប្រើប្រេងផ្កាឈូករ័ត្នទើបល្អ។
៤.មិនកម្ដៅខ្ទះឲ្យក្ដៅសិន៖ គួរចាំប្រហែល២នាទីដើម្បីឲ្យខ្ទះឡើងកម្ដៅសិនមុនចាប់ផ្ដើមចម្អិន។
៥. ចៀនខ្ទឹមខ្លោចជ្រុល៖ យើងគួរប្រយ័ត្នលើចំណុចនេះ ព្រោះវាអាចប៉ះពាល់ដល់ក្លិនឈ្ងុយនៃអាហារ។
៦.ដាក់សាច់កកចូលខ្ទះចៀនតែម្ដង៖ មុនពេលយកសាច់កកទៅចម្អិន យើងគួរទុកវាឲ្យរលាយសិន។
៧.ចម្អិនសាច់ហើយភ្លាម យកមកញ៉ាំភ្លាម៖ គួរទុកពេល២-៣នាទីព្រោះរស់ជាតិវាឆ្ងាញ់ជាងញ៉ាំភ្លាមៗ។
៨.ដាក់បន្លែ គ្រឿង សាច់គ្រប់មុខចូលទូទឹកកកទាំងអស់៖ នេះមិនមែនជាគំនិតល្អទេ។ ម្ហូបមួយចំនួនដូចជា ប៉េងប៉ោះ, ខ្ទឹមបារាំង, ខ្ទឹមស, ដំឡូងបារាំង, ផ្លែទ្រព្យ, ផ្លែគីវី, ឬ ស្វាយជាដើមសុទ្ធតែមានរស់ជាតិឆ្ងាញ់ជាង ពេលដាក់ក្រៅទូទឹកកក។
៩.ប្រែសាច់ញឹកញាប់ពេកពេលចៀន៖ មិនចាំបាច់ត្រឡប់សាច់ញឹកញាប់ពេកទេ។ គួរទុកវាឲ្យឆ្អិនមួយចំហៀងម្ដងសិន ហើយប្រែម្ដង ឬពីរដងបានហើយ។
១០.ស្ងោរពងទារឆ្អិនជ្រុល៖ ពងទារដែលល្អគឺនៅពណ៌លឿងមិនមែនឆ្អិនជ្រុលដល់ប្រផេះទេ។