ស្រី​ៗ​ធុញ​ទ្រាន់​ខ្លាញ់​ដើម​ដៃមែនទេ ៤ ​វិធី​ហាត់ប្រាណ​នេះ​អាច​ជួយ​ឲ្យ​ស្រឡូន​ស្អាតបាន

  • 2023-09-07 00:14:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្ដី​កង្វល់​របស់​មនុស្សស្រីជាច្រើន​ គឺ​ខ្លាញ់​ដែល​នៅ​ជាប់​ដើម​ដៃ​ ​ព្រោះ​មាន​សាច់​យារ​អាក្រក់​មើល​​ណាស់។  ប្រសិនបើ​អ្នក​ចង់​ធ្វើឲ្យ​ខ្លាញ់​ដៃ​បាត់​នោះ ​អ្នក​ត្រូវ​​​ចាប់ផ្ដើម​ទទួល​យក​ទម្លាប់​ល្អ​ចំពោះ​សុខភាព​ ដោយ​គ្រាន់តែ​ធ្វើ​លំ​ហាត់ប្រាណ​៤​វិធី​ខាងក្រោម​នេះ៖

១.លោតអន្ទាក់

វា​មិន​ត្រឹមតែ​អាច​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​នៅ​ដៃ​បាន​ទេ តែ​វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ខ្លាញ់​ទាំងអស់​នៃ​រាងកាយ​របស់​អ្នក​ទៀត​ផង។ វិធី​អនុវត្តន៍៖ គ្រាន់តែ​យក​ខ្សែ​មក​លោត​ទៅ​មុខ ថយក្រោយ​ដែល​មាន​ចលនា​ជា​រង្វង់ បែបនេះ​ធ្វើឲ្យ​សាច់ដុំ​មាន​ចលនា និង​អាច​ស្រក​ខ្លាញ់​បាន។

២.ចលនា​ទាញ

វិធី​នេះ​ធ្វើឲ្យ​សាច់ដុំ​មាន​ភាព​តឹង​ណែន​ល្អ​នៅ​លើ​​​ដៃ។ វិធី​អនុវត្តន៍៖ អង្គុយ​សណ្ដូក​​ជើង​ស្ដាំ​​​ទៅ​មុខ ដៃ​ទាំងពីរ​ទាញ​ចុង​ម្រាម​ជើង​ដែល​បោះ​ទៅមុខ​នោះ។

៣.បង្វិល​ដៃ

នេះ​ជា​វិធី​ដ៏​ល្អ​បំផុត​​សម្រាប់​អ្នក​​ឡើង​ទម្ងន់​ខ្លាំង ជាពិសេស​បរិវេណ​ដៃ​តែម្ដង។ ត្រូវ​ប្រុងប្រយ័ត្ន​ពេល​ឡើង​ទម្ងន់​ខ្លាំង​សាច់ដុំ​ដៃ​របស់​អ្នក​នឹង​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន។ វិធី​អនុវត្តន៍៖ បោះ​ដៃ​ម្ខាង​ទៅ​មុខ​ឲ្យ​ត្រង់ ហើយ​យក​ដៃ​ម្ខាង​ទៀត​ទាញ​បង្វិល រួច​ប្ដូរ​ទៅ​ទាញ​ដៃ​ម្ខាង​ទៀត។

៤.អាវ៉ង់

ការ​ហាត់ប្រាណ​បែបនេះ​អាច​ធ្វើឲ្យ​អ្នក​មាន​ជំហរ​រឹងមាំ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​អាច​ជួយ​ពង្រឹង​សាច់ដុំ​ជាច្រើន​ផ្នែក ជាពិសេស​ដៃ​តែម្ដង​ ព្រោះ​​កន្លែង​នោះ​មាន​សកម្មភាព​ខ្លាំង​ជាង ដោយ​អនុវត្តន៍​បែបនេះ​មួយ​ថ្ងៃ​១០​នាទី ពីរ​សប្ដាហ៍​នឹង​ឃើញ​លទ្ធផល។

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម