ចង់​សម្រក​ទម្ងន់​មែន​ទេ? ឈប់​ទទួល​ទាន​ភេសជ្ជៈ​ទាំង​៦​ប្រភេទ​នេះ​ភ្លាម

  • 2023-09-12 23:36:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទឹកដោះគោ​ក្រឡុក ខក់ថែល ​ម៉ាហ្គារីតា និង​ភេសជ្ជៈប៉ូវ​កម្លាំង ក៏ដូចជា​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស សុទ្ធតែ​ធ្វើ​ឱ្យ​អ្នក​ឡើង​គីឡូ​ទាំងអស់។ ហើយ​កុំ​ឆ្ងល់ថា​ហេតុអ្វី​បានជា​គីឡូ​មិន​ស្រក​សោះ​ បើ​ទទួលទាន​នេះ ទទួលទាន​នោះ​ដោយ​មិនថា​គិតថា​តើ​វា​សម​ស្រប ឬ​យ៉ាងណា​ចំពោះ​រាងកាយ​របស់​យើង​នោះ។

តោះ​ងាក​មក​មើល​ភេសជ្ជៈ​ទាំង ៦ មុខ​ដែល​អ្នក​មិន​គួរ​ពិសា​ប្រសិន​បើចង់​បាន​រាង​ស្អាត៖

កាហ្វេ៖

ភេសជ្ជៈ​កាហ្វេ​ដែលមាន​ដូចជា​ហ្វ្រេប​ម៉ូកា ​ឡាតេ​ដែល​អ្នក​តែងតែ​ទទួលទាន​នា​ពេល​ព្រឹក​ព្រលឹម​ពិតជា​មិនអាច​ជួយ​អ្នក​ឱ្យ​ស្រក​ទម្ងន់​បាន​ឡើយ។ ប្រសិន​បើ​អ្នក​មិន​អាច​កាត់​បន្ថយ​បាន​ទាំងស្រុង អ្នក​គួរតែ​កាត់​បន្ថយ​បន្តិច​ទៅ ប្រសិនបើ​អ្នក​ចង់​បាន​រាង​ស្អាត។

ទឹកដោះគោ​ដែល​យក​ជាតិ​ខ្លាញ់​ចេញ៖

ការសិក្សាភាគច្រើន​បាន​បង្ហាញថា​ការ​ទទួលទាន​ទឹកដោះគោ​ដែល​មិនមាន​ជាតិខ្លាញ់​ងាយ​នឹង​ឡើង​ទម្ងន់​ជាង​ការ​ដែល​ទទួលទាន​ទឹកដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់​ទៅ​ទៀត។ ម្យ៉ាងវិញទៀត​អ្នក​គួរ​ចៀសវាង​ការ​ទទួលទាន​ទឹកដោះគោ​ដែល​បន្ថែម​ស្ករ​ដែល​មាន​ដូចជា​ទឹកដោះគោ​អាល់មុន ឬ​ទឹកដោះគោ​ដែល​មាន​រសជាតិ​ផ្សេងៗ​ទៀត​ផង​ដែរ។

តែ​ក្រូចឆ្មារ៖

ស្ទើរតែ​គ្រប់​ប្រភេទ​នៃ​តែ​ទឹកកក​ដែល​អ្នក​ទទួលទាន​នៅ​តាម​ភោជនីយដ្ឋាន ឬ​តែ​កំប៉ុង ឬ​ដប​ក៏ដោយ វា​មិនមែន​ជា​រឿង​ល្អ​ឡើយ។ តាម​ពិត​វា​មាន​ជាតិ​ស្ករ​ប្រហាក់ប្រហែល​ទៅនឹង​ភេសជ្ជៈ​សូដា។ យក​ល្អ​អ្នក​គួរតែ​ឆុង​ដោយ​ខ្លួន​ឯង រួច​បន្ថែម​ក្រូចឆ្មារ​បន្តិច​ដើម្បី​កាត់​ជាតិ​ល្វីង។

ទឹក​ផ្លែឈើ៖

មិនថា​អ្នក​ទទួល​វា​នៅក្នុង​បារ ភោជនីយដ្ឋាន ឬ​ហាង​លក់​ទំនិញ​ផ្សេងៗ អ្នក​ត្រូវតែ​ដឹង​ថា​វា​សុទ្ធតែ​មាន​បន្ថែម​ស្ករ​ទាំងអស់។ ទឹក​ទំពាំងបាយជូរ​មួយកែវ​មាន​ស្ករ​មួយ​ស្លាបព្រា​កាហ្វេ ​ហើយ​ទឹកក្រូច​វិញ​មាន​ស្ករ​រហូត​ដល់ ៦ ស្លាបព្រា​កាហ្វេ​ឯណោះ។ ការ​ដែល​ទទួលទាន​ភេសជ្ជៈ​ប្រភេទ​នេះ​ច្រើន​ពេក​វា​នឹង​ធ្វើ​ឱ្យ​ជាតិស្ករ​ក្នុង​ឈាម​ឡើង​ផងដែរ។

ទឹក​ក្រឡុក៖ ទឹក​ក្រឡុក​ធ្វើ​ពី​ផ្លែឈើ ​បន្លែ​មែន​ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​ធាត់​បាន​ផងដែរ។ ទឹក​ក្រឡុក​ដែល​មាន​ចេក​មួយ​ផ្លែ ផ្លែ​ប៊ើរី​មួយ​ពែង យ៉ាអួ​មួយពែង និង​ទឹកដោះគោ ឬ​ទឹក​ផ្លែឈើ​តែ​បន្តិច​ទេ នឹង​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់​បាន​យ៉ាង​ឆាប់​រហ័ស។

ភេសជ្ជៈ​ប៉ូវ​កម្លាំង៖

អ្នក​ដឹង​ថា​ការ​គិត​របស់​អ្នក​ខុស​ឆ្គង​ដែរ​ឬ​ទេ? អ្នកខ្លះ​គិត​ថា​ការ​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដែល​មិនមាន​ជាតិ​ស្ករ​ទាល់តែសោះ​អាច​ធ្វើ​ឱ្យ​អ្នក​ស្រក​គីឡូ តាមពិត​ជា​មិនមែន​អ៊‍ីចឹង​ឡើយ។ ពេលខ្លះ​អ្នក​គិត​ថា​ខ្លួន​ឯង​បាន​ទទួលទាន​អាហារ​ប្រកប​ដោយ​សុខភាព​ល្អ ធ្វើ​លំហាត់​ប្រាណ​និង​ទទួលទាន​ដំណេក​គ្រប់គ្រាន់ ហើយ​វា​នឹង​កាន់តែ​ប្រសើរ​ប្រសិនបើ​អ្នក​ទទួល​ភេសជ្ជៈ​ប៉ូវ​កម្លាំង​បន្ថែម​ទៀត​នោះ។ វា​មិនមែន​ធ្វើ​ឱ្យ​អ្នក​ស្រក​ទម្ងន់​ទេ វា​នឹង​កាន់​តែ​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់​វិញ៕

ប្រែសម្រួលៈ ណាលីតា

ប្រភព៖ Womenshealthmag ប្រែ​សម្រួល៖ ដេត ធន្នី

អត្ថបទពេញនិយម