របៀប​និយាយបញ្ជោរ​មនុស្ស​ប្រុស ​ដើម្បី​ឱ្យ​​គេធ្វើ​តាម​បញ្ជាយើង​

  • 2023-09-07 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដឹង​ស្រាប់​ហើយ​ថា​មនុស្ស​ស្រី​តែងចង់​ឱ្យ​មនុស្ស​ប្រុស​ស្ដាប់​ និងធ្វើ​តាម​រហូត ​បើ​ទោះ​ជា​ក្នុង​ស្ថានការណ៍​​ណា​ក៏​ដោយ។ យ៉ាងណាមិញ ​ទន្ទឹម​នឹង​ការ​ចង់​បាន​នេះ ​ស្រី​ៗ​ក៏​ត្រូវ​តែ​មាន​យុទ្ធសាស្ត្រ​ផ្ទាល់​ខ្លួន​ផង​ដែរ ​ដើម្បី​ជា​ការ​លួង​ចិត្ត​ប្រុស​ៗ​ឱ្យ​ធ្វើ​តាម​ខ្លួន។

១.និយាយ​អ្វី​ជាមួយ​ប្រុស​ស្នេហ៍​ឱ្យ​ច្រើន​ដង

ការ​ចង់​បាន​អ្វី​មួយ​ដោយ​និយាយ​ដដែល​ៗ​ច្រើន​ដង ​នោះ​ជា​ចំណុច​មួយ​ដែល​អាច​ធ្វើ​ឱ្យ​បុរស​នោះ​ធ្វើ​តាម​យើង​ជា​មិន​ខាន។ មូលហេតុ​ដោយសារ​តែ​គេ​អាច​នឹង​មាន​អារម្មណ៍​ដឹង​ពី​អ្វី​ជា​តម្រូវ​ការ​របស់​ភាគី​ខាង​ស្រី។

២.សម្ដី​ត្រូវ​តែ​ទន់​ និង​ផ្អែម​ដូច​ស្ករ​តាំង​ម៉ែ

បើ​ចង់​ប្រើ​គេ​ហើយ ​ទោះ​ជា​ម្នាក់​នោះ​ស្រលាញ់​យើង​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយក៏​ត្រូវ​តែ​ប្រើ​សម្ដី​ផ្អែម​ដែរ ទើប​គេ​ព្រម​ធ្វើ​ឱ្យ​យើង​បាន​សម្រួល​ និង​បាន​ផល​ល្អ។ នេះ​ជា​អ្វី​ដែលអ្នក​គ្រប់​គ្នា​ត្រូវ​ដឹង​បើ​ចង់​ប្រើ​មនុស្ស​ប្រុស​ឱ្យ​ធ្វើ​អ្វី​មួយ។

៣.កុំ​បង្កើត​ជា​ជម្លោះ​ដើម្បី​ជា​ការ​ប្រើ​គេ​ឱ្យ​សោះ

បើ​ចង់​ឱ្យ​គេ​ធ្វើ​តាម ​សូម​កុំ​ទៅ​បង្ក​ជា​ជម្លោះ​ជាមួយ​គេ​អី ព្រោះ​ថា​បើ​គេ​ខឹង​ហើយ ​នោះ​ទោះ​ជា​យក​អ្វី​មក​អូស​ក៏​គេ​មិន​ទៅ​តាម​យើង​ដែរ។ ចេះ​មើល​ស្ថាការណ៍​ និង​ប្រើ​ប្រុស​ៗ​នៅ​ពេល​គេ​សប្បាយ​ចិត្ត​គឺ​ជា​រឿង​ល្អ​បំផុត។

៤.សរសើរ​គេ​ឱ្យ​ច្រើន​ៗ​ទៅ

សរសើរ​គេ​ឱ្យ​ច្រើន​ទៅ ទើប​គេ​សប្បាយ​ចិត្ត​នឹង​ធ្វើ​វា។ ដោយ​ការ​សរសើរ​នោះធ្វើ​ឱ្យ​ដូចជា​យើង​កំពុង​តែ​មាន​មោទនភាព​ចំពោះ​គេ​ខ្លាំង​ណាស់​អីចឹង។ អ្វី​សំខាន់​ត្រូវ​ដឹង​ពី​អ្វី​ដែល​ខាង​ប្រុស​ចូល​ចិត្ត ​ហើយ​សរសើរ​ត្រង់​ចំណុច​នេះ​ទៅ។

៥.ចេះ​ទៅ​ថើប​ថ្ពាល់​គេ​ទៅ

យើង​ទៅ​ថើប​ថ្ពាល់​គេ​ទៅ ​ដើម្បី​បង្ហាញ​ថា​យើង​ស្រលាញ់​គេ​ខ្លាំង។ អីចឹង​គេ​ប្រាកដ​ជា​ដឹង ហើយ​ព្រម​ធ្វើ​តាម​ជាក់ជា​មិន​ខាន៕

ប្រភព៖ fustany ប្រែ​សម្រួល៖ ទ្រី រ៉ាវី