អាថ៌កំបាំងថ្មីនៃការបាញ់ទឹកអប់ជាប់ក្លិនបានយូរ
- 2023-09-09 03:09:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំងថ្មីនៃការបាញ់ទឹកអប់ជាប់ក្លិនបានយូរ
គ្រប់គ្នាសុទ្ធតែធ្លាប់ដឹងហើយថាការបាញ់ទឹកអប់ឱ្យត្រូវចំកន្លែងនឹងធ្វើឱ្យជាប់ក្លិនបានយូរ។ ហេតុផលបែបនេះហើយទើបយើងទាំងអស់គ្នាបាញ់ទឹកអប់នៅត្រង់ក កដៃ ដែលអ្នកជំនាញបានប្រាប់ថាកន្លែងទាំងនេះជាកន្លែងកម្ដៅក្នុងខ្លួនភាយចេញមក ហើយកម្ដៅនេះហើយដែលធ្វើឱ្យក្លិនទឹកអប់ជាប់ក្លិនបានយូរ។
វាពិតជាងាយស្រួល និងវ័យឆ្លាតណាស់មែនទេ?
ប៉ុន្តែថ្ងៃនេះកញ្ញាសូមប្រាប់អាថ៌កំបាំងមួយដែលយើងនឹកស្មានមិនដល់នោះ គឺការបាញ់ទឹកអប់នៅត្រង់ផ្ចិត។
ស្ដាប់មើលទៅហាក់ចម្លែកបន្តិចមែន ប៉ុន្តែសូម្បីតែតារាសម្ដែង Liv Tyler និងតារាបង្ហាញម៉ូដ Adriana Lima ធ្វើតាមវិធីនេះដែរ។
ហេតុផលតែម្យ៉ាង និងដូចដែលបានរៀបរាប់ខាងលើគឺថាត្រង់កន្លែងណានៃរាងកាយដែលបញ្ចេញកម្ដៅនោះក្លិននឹងសាយភាយពីកន្លែងនោះមកវិញ ហើយផ្ចិតជាកន្លែងដែលបញ្ចេញកម្ដៅពីក្នុងរាងកាយមកទើបក្លិនទឹកអប់ជាប់បានយូរយ៉ាងដូច្នេះ។
កុំភ្លេចសាកណា!