ម្សៅអង្ករ​ធម្មតា​ៗ​សោះ​ជួយ​ឱ្យ​មុខ​ស​ស្អាត​បាន

  • 2023-09-13 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយសារ​តែ​បែបបទ​ជីវិត​ដ៏​មមាញឹក ការ​បំពុល​បរិយាកាស ​អាការៈស្រេ្តស ​និង​កម្ដៅ​ព្រះអាទិត្យ​ ​បាន​ធ្វើ​ឱ្យ​ស្បែកមុខ​របស់ស្រីៗយើង​ខ្មៅ​ស្រអាប់​មិន​ស្រស់ថ្លា​ទាល់​តែ​សោះ។ មនុស្សស្រី​មួយ​ចំនួន​ធំ​បាន​ចំណាយ​ប្រាក់កាស​អស់​ជា​ច្រើន​ដើម្បី​ទិញ​ផលិតផល​ថ្លៃៗ​ដែល​មាន​ដូចជា​ក្រែមលាប​មុខ ​ឡេ​ ដែល​សុទ្ធសឹង​តែ​មាន​ផ្ទុក​សារធាតុ​គីមី​ទាំងអស់​ដើម្បី​ព្យាបាល​បញ្ហា​ដែល​កើតមាន​លើ​ផ្ទៃមុខ​របស់​ពួកគេ។

ថ្ងៃ​នេះ​កញ្ញា​សូម​បង្ហាញ​​ពី​អាថ៌កំបាំង​ថែរក្សា​ផ្ទៃមុខ​ដែល​ធ្វើ​ឱ្យ​ផ្ទៃមុខ​ភ្លឺថ្លា​ទន់​រលោង ​និង​ស្រស់ស្អាត​ ដោយប្រើប្រាស់​ទឹក​អង្ករ ឬ​ម្សៅ​អង្ករ​ មិនចំណាយ​ប្រាក់កាសច្រើន​។

ម្សៅ​អង្ករ​មាន​មុខងារ​ជា​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ៖

ម្សៅ​អង្ករ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​បង្កើន​វីតាមីន​ C ​ក្នុង​រាងកាយ ហើយ​អង្ករ​ក៏​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​ការរលាក​ដែល​ធ្វើ​ឱ្យ​ស្បែក​មុខ​អាច​ទប់ទល់​នឹង​ការ​រលាក ក៏​ដូចជា​ជួយ​ព្យាបាល​មុខ​ផង​ដែរ។

ម្សៅ​អង្ករ​ និង​ទឹកដោះគោ​សម្រាប់​លាបផ្ទៃ​មុខ៖ ការ​លាយ​បញ្ចូល​គ្នា​រវាង​ម្សៅអង្ករ និង​ទឹកដោះគោ​នឹង​ធ្វើ​ឱ្យ​ផ្ទៃមុខ​របស់​អ្នក​ស​កាន់​តែ​ឆាប់រហ័ស​ជាងមុន​ទៅ​ទៀត ខណៈ​ដែល​ទឹកដោះគោ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លាង​សម្អាត​ស្បែក​មុខ​ ហើយ​អាស៊ីត​ដែល​មាន​ក្នុង​ទឹកដោះគោ​នឹង​ជួយ​ធ្វើ​ឱ្យ​ស្បែកមុខ​របស់​អ្នក​ភ្លឺ​ថ្លា​ផងដែរ។

លាយ​ម្សៅ​អង្ករ​មួយ​ស្លាព្រា​បាយ​ជាមួយនឹង​ទឹកដោះគោ​មួយ​ស្លាបព្រា​បាយ​ដូចគ្នា​ដាក់​ក្នុង​កូន​ចាន​តូច​មួយ។ លាយ​ល្បាយ​ឱ្យ​សព្វ​ល្អ កុំ​ឱ្យ​រាវ​ពេក​រួច​យក​ទៅ​បំពក​លើ​ផ្ទៃមុខ​ទុក​រយៈពេល​ពី​២០ ​ទៅ​ ​៣០ ​នាទី ​ឬ​ទុក​រហូត​ទាល់តែ​ល្បាយ​នោះ​ស្ងួត​ល្អ។ នៅ​ពេល​ដែល​ល្បាយ​ស្ងួត​ល្អ​ហើយ ​អ្នក​អាច​លាង​សម្អាត​ជាមួយ​នឹង​ទឹកស្អាត ​រួច​ជូត​មុខ​ឱ្យ​ស្ងួត​ល្អ។ អ្នក​នឹង​ឃើញ​ភាព​ខុសប្លែក​គ្នា​នៃ​ស្បែក​មុខ​របស់អ្នក។ ធ្វើ​បែបនេះ​២​ទៅ ​៣ ​ដង​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​លទ្ធផល​កាន់តែ​ប្រសើរ​ថែមឡើង។

ស្ក្រាប់​ម្សៅ​អង្ករ​ និង​ទឹកដោះគោ​សម្រាប់​ដងខ្លួន៖

លាយ​ម្សៅអង្ករ ​និង​ទឹកដោះគោ​ក្នុង​បរិមាណ​ស្មើ​គ្នា ​រួច​យក​មក​លាប​លើ​ដងខ្លួន​ទាំង​មូល ទុក​ចោល​រយៈពេល​ប្រហែល ​៥ ​ទៅ​១០ នាទី​សឹម​លាង​សម្អាត ​និង​ជូត​ឱ្យ​ស្ងួត។ អនុវត្ត​បែបនេះ​ឱ្យ​បាន​យ៉ាងតិច​ម្ដង​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​ទទួល​បាន​ស្បែក​ដង​ខ្លួន​ស​ភ្លឺ ​ម៉ដ្ត​ រលោង​ពិតៗ៕

ប្រភព៖ Zeppfeed ប្រែ​សម្រួល៖ ដេត ធន្នី

អត្ថបទពេញនិយម