ចង់​​បំបាត់​បឿ​ ក មិន​បាច់​ចំណាយ​ច្រើនទេ គ្រាន់តែ​​ហាត់ប្រាណ​តាម​ ៥ វិធី​នេះ​អាច​​កម្ចាត់​យ៉ាង​ងាយ

  • 2023-09-13 00:17:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​កត្តា​ច្រើន​ណាស់​ដែល​បណ្ដាល​ឲ្យ​កើត​មាន​បឿ ​ក ហើយ​ភាគច្រើន​កើតឡើង​ដោយសារ​ឡើង​ទម្ងន់​ខ្លាំង​ពេក ឬ​ស្បែក​បាត់បង់​ភាព​សំណើម។ បញ្ហា​នេះ​គឺជា​ក្ដី​បារម្ភ​របស់​ស្ត្រី​វ័យ​កណ្ដាល ហើយ​បាន​ចំណាយ​ប្រាក់​សន្ធឹកសន្ធាប់​ដើម្បី​បណ្ដឹង​ស្បែក​ត្រង់​បរិវេណ​នោះ​ឲ្យ​តឹង​រលោង​ស្អាត។ តែ​ថ្ងៃ​នេះ​ កញ្ញាសូម​បង្ហាញ​វិធី​ហាត់ប្រាណ​៤​ប្រភេទ​ ដែល​អាច​ជួយ​លោក​អ្នក​បាន៖

១.ហា​មាត់

ការ​ធ្វើ​លំហាត់​ប្រាណ​មួយ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​គឺ​ ហា​មាត់​ឲ្យ​ធំ រួច​លៀនអណ្ដាត​ចេញ​មក​ក្រៅ​ចំនួន​១០​ដង។ ពេល​ដែល​ធ្វើ​បែបនេះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​សាច់ដុំ​ចង្កា និង​ក​ របស់​អ្នក​ត្រូវ​បាន​រឹត​បន្តឹង​ជា​មុន។

២.ឈ្ងោក​មុខ​ចុះ

នេះ​ជា​វិធី​ងាយ​មួយ​ដោយ​គ្រាន់តែ​ដេក​នៅ​លើ​គ្រែ ឬ​សាឡុង​ហើយ​យក​ក្បាល​ទៅ​ដាក់​លើ​គែម​នោះ ដោយ​ងើយ​ចង្កា​ឡើង​ទៅ​លើ រួច​ទម្លាក់​ចុះ​សម្លឹង​ទៅ​ដើមទ្រូង ​រួច​ងើប​ចុះ​ឡើង​១០​ដង។

៣.ងើយ​ក្បាល

លំហាត់​ប្រាណ​បែបនេះ​អាច​ជួយ​ក្នុង​ការ​ពង្រឹង និង​រឹត​បន្តឹង​សាច់ដុំ​មុខ និង​ក​ របស់​អ្នក។ ដោយ​គ្រាន់តែ​អ្នក​ដាក់​ក​ឲ្យ​ត្រង់ និង​ចង្កា​របស់​ងើយ​ទៅ​រក​ពិតាន​រយៈ​ពេល​១០​វិនាទី ហើយ​ធ្វើ​ឡើង​វិញ​ឲ្យ​បាន​១០​ដង​យ៉ាង​តិច។

៤.ផ្អៀង​ក

ដំបូង​គ្រាន់តែ​តម្រង់​ឆ្អឹង​ខ្នង និង​ក ​របស់​អ្នក​ឲ្យ​ត្រង់  ហើយ​ផ្អៀង​ក្បាល​ទៅ​ចំហៀង​ខ្លួន​ដោយ​ឲ្យ​ចង្កា​ស្រប​ទៅ​នឹង​ស្មា​របស់​អ្នក និង​ភ្នែក​មើល​ទៅ​ចំហៀង។ បន្ទាប់​មក​បង្វែ​រ​​ក្បាល​ទៅ​ម្ខាង​ទៀត ដោយ​ធ្វើ​ឲ្យ​បាន​យ៉ាង​តិច​១០​ដង។

៥.ប្រើ​កូន​បាល់

នេះ​ជា​វិធី​ងាយ​ស្រួល​បំផុត​ដោយ​គ្រាន់តែ​យក​កូន​បាល់​មក​ដាក់​គាប​នឹង​ក​រយៈ​ពេល​មួយ​នាទី។ ធ្វើ​បែបនេះ​សាច់​ដែល​យារ​ធ្លាក់​នឹង​រឹត​បន្តឹង​សាច់ដុំ​មុខ និង​ក ​របស់​អ្នក​បាន ហើយ​ធ្វើឲ្យ​វា​រាប​ស្មើ​ទៅ​វិញ​បន្តិច​ម្ដង​ៗ។

ប្រភព៖ healthyandnaturalworld ប្រែ​សម្រួល៖ ទ្រី រ៉ាវី