អានអត្ថបទនេះរួច ស្រីៗគួរតែឈប់កាត់សាច់ជុំវិញក្រចកទៀតទៅ
- 2016-12-26 07:22:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អានអត្ថបទនេះរួច ស្រីៗគួរតែឈប់កាត់សាច់ជុំវិញក្រចកទៀតទៅ
មូលហេតុដែលធ្វើឲ្យអ្នកគួរតែបញ្ឈប់ការកាត់សាច់នៅតាមកៀនៗក្រចក ព្រោះបើនៅតែបន្តអាចបណ្ដាលឲ្យកើតរោគស្អុយគល់ក្រចកបាន។ នេះបើតាមការចុះផ្សាយរបស់ tenetnews។
ប្រសិនបើមានជាតិសំណើមជ្រាបចូលទៅក្នុងក្រចកបាន គឺមានតែតាមរយៈការខូចខាតរបាំងការពារស្បែកនៅជុំវិញក្រចកនេះឯង។ មិនត្រឹមតែប៉ុណ្ណោះអាចបណ្ដាលឲ្យក្រហម ហើម និងវិវត្តទៅជាការឆ្លងមេរោគផ្សិតនៅតាមនោះបាន។ ករណីនេះត្រូវបានគេស្គាល់ថាជាជំងឺស្អុយគល់ក្រចករ៉ាំរ៉ៃ ហើយក្រចកនឹងមិនលូតលាស់ទៀតទេ ប្រសិនបើគល់វានៅបន្តរងការខូចខាត។
យោងតាមគ្រូពេទ្យខាងផ្នែកសើស្បែកបានឲ្យដឹងថា រោគស្អុយគល់ក្រចកនេះមានមនុស្សស្រីជាច្រើនបានឆ្លង ហើយអ្នកជំងឺភាគច្រើនត្រូវការថ្នាំសម្លាប់មេរោគ(antibiotic)ដើម្បីព្យាបាល។ ការកាត់សាច់នៅនេះបានធ្វើឲ្យបាក់តេរីរីកលូតលាស់ មានឆ្លងមេរោគផ្សេងៗ និងអាចខូចក្រចកតែម្ដង។
ជំនួសឲ្យការកាត់សាច់ជំរុញនោះវិញ ក្រុមអ្នកជំនាញបានផ្ដល់យោបល់ឲ្យប្រើក្រណាត់មួយដុំ ជូតសម្អាតជុំវិញគល់ក្រចកបន្ទាប់ពីងូតទឹក ឬលាងសម្អាតដៃជាមួយនឹងទឹកក្ដៅ៕