ទូច បុប្ផា នារីដ៏មានបទពិសោធន៍លើការគ្រប់គ្រងក្នុងវិស័យសោតទស្សន៍
- 2016-12-22 07:30:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូច បុប្ផា នារីដ៏មានបទពិសោធន៍លើការគ្រប់គ្រងក្នុងវិស័យសោតទស្សន៍
កម្មវិធីកម្សាន្តដែលទទួលការចាប់អារម្មណ៍ខ្លាំង ល្ខោនទូរទស្សន៍ដ៏មានគុណភាពដែលអ្នកទស្សនាទន្ទឹងរង់ចាំ និងកម្មវិធីព័ត៌មានថ្មី រហ័ស ច្បាស់លាស់ ទាំងនេះសុទ្ធសឹងជាទម្រង់ និងមាតិកាសំខាន់ៗដែលអាចធានាពីជោគជ័យនៃស្ថានីយទូរទស្សន៍មួយបាន។
នៅពីក្រោយការផ្សាយចេញទៅលើកញ្ចក់ទូរទស្សន៍ឲ្យមហាជនបានទស្សនា មានការគ្រប់គ្រង និងតាមដានយ៉ាងហ្មត់ចត់ពីប្រធានផ្នែកគ្រប់គ្រងកម្មវិធីដែលមហាជនមិនបានមើលឃើញ។
ថ្ងៃអាទិត្យនេះ កម្មវិធី Coffee Time មានការចូលរួមពី កញ្ញាទូច បុប្ផា ប្រធានផ្នែកគ្រប់គ្រងកម្មវិធីផ្សាយទូរទស្សន៍ PNN ដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យទូរទស្សន៍មកបើកកកាយដើម្បីឲ្យប្រិយមិត្តបានស្វែងយល់ស៊ីជម្រៅពីបទពិសោធន៍ និងចំណេះដឹងក្នុងវិស័យមួយនេះ។
ការវាយតម្លៃស្ថានភាពទីផ្សារពាណិជ្ជកម្មផ្នែកសោតទស្សន៍នៅក្នុងប្រទេសកម្ពុជា ការគ្រប់គ្រងលើគុណភាពផលិតផលសម្រាប់ចាក់ផ្សាយ ក៏ដូចជាការប្រមូលផ្តុំអ្នកនិពន្ធអ្នកដឹកនាំរឿងកម្ពុជា និងការដោះស្រាយបញ្ហាចម្បងៗនឹងត្រូវលើកយកមកពិភាក្សាលម្អិតនៅក្នុងកម្មវិធី។
រង់ចាំទស្សនាការផ្សាយកម្មវិធី Coffee Time នៅលើទំព័រ "៣០ដេលី" ថ្ងៃអាទិត្យនេះ វេលាម៉ោង ៨ ព្រឹក៕